- 2014-10-03 21:17:10
- ព័ត៌មាន
Samsung បញ្ចេញវីដេអូឡង់សេ Galaxy Note 4 មុនចេញលក់ជាអន្តរជាតិ
- 2014-10-03 21:17:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung បញ្ចេញវីដេអូឡង់សេ Galaxy Note 4 មុនចេញលក់ជាអន្តរជាតិ
ចន្លោះមិនឃើញ
កំពូល Smartphone របស់Samsungគឺ Galaxy Note 4 ចាប់ផ្ដើមចរាចរណ៍នៅលើទីផ្សារអន្តរជាតិចាប់ពីថ្ងៃទី ១០ ខែតុលានេះហើយ បន្ទាប់ពីបានចេញលក់មុនគេនៅចិន និងកូរ៉េខាងត្បូង។ ទីផ្សារគោលដៅដែល Samsung កំពុងសម្លឹងមើលឃើញបន្តទៀតមានដូចជា សហរដ្ឋអាមេរិក អឺរ៉ុប អាស៊ី និងអូស្ត្រាលី។
Samsung កំពុងរិះរកវិធីផ្សព្វផ្សាយប្លែកៗ ដើម្បីទាក់ទាញអតិថិជនមកប្រើ Phablet ជំនាន់ចុងក្រោយនេះព្រោះទម្រាំដល់ពេលចេញនៅវែងឆ្ងាយទៀត។ ក្រោយពីមានការបង្ហោះវីដេអូបង្ហាញពីភាពកោងរបស់ iPhone 6 នាពេលកន្លងមកមិនថានៅតាមប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ឬនៅលើ Youtube នោះ Samsung ក៏បង្ហោះវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Note 4 ដែលមានរយៈពេលជាង ២នាទីដោយចង់ប្រាប់ដល់អតិថិជននៅជុំវិញពិភពលោកឱ្យដឹងថា Smartphone នេះមានសមត្ថភាពខ្លាំងបើប្រៀបធៀបនឹង Smartphone កំពូលៗរបស់ក្រុមហ៊ុនដទៃ។
ចង់ដឹងថា Note 4 មានសមត្ថភាពខ្លាំងមែនយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖ http://youtu.be/nvQ9XiJZ5IE ចាំមើល៍ តើការបញ្ចេញលក់ Galaxy Note 4 ដែលមានអេក្រង់ ៥,៧ អ៊ីញរបស់ Samsung ពិតជាអាចយកឈ្នះការលក់របស់ iPhone 6 នាពេលកន្លងមកបានដែរឬទេ?
អាន៖ Note 4 មកដល់ស្រុកខ្មែរក្នុងអំឡុងខែតុលា ក្នុងតម្លៃស្រពិចស្រពិល
ប្រែសម្រួល៖ សែម សុធារិទ្ធ ប្រភព៖ bgr