• 2015-01-23 18:02:23
  • ផលិតផលថ្មី

៥​កម្មវិធី​មាន​សារៈ​សំខាន់​​សម្រាប់​​ Smartphone​ Nokia ឬ​ Microsoft

  • 2015-01-23 18:02:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទើប​ប្រើប្រាស់​ Windows Phone​ (Nokia ឬ​ Microsoft)​ ថ្មីថ្មោង​ខ្លះ​ប្រហែល​ជា​ពិបាក​រក​កម្មវិធី​ (Apps)​ ណា​ដែល​មាន​ប្រយោជន៍​សម្រាប់​ទូរសព្ទ ​Smartphone​ របស់​ខ្លួន។ អ្នក​ខ្លះ​អាច​នឹង​យល់​ថា​ ទូរសព្ទ​ទាំង​នេះ​គ្មាន​កម្មវិធី​ល្អ​ៗ​ដូច​ពពួក​ទូរសព្ទ​ដើរ​ដោយ​ Android ឬ​ iOS​ ទេ។ តែ​តាម​ពិត​ មាន​កម្មវិធី​ខ្លះ​អាច​ប្រើ​នៅ​លើ​ Windows Phone​ នេះ​បាន​ មាន​មុខងារ​មិន​ចាញ់​កម្មវិធី​នៅ​លើ​ Android ឬ​ iOS​ នោះ​ឡើយ។

 

ខាង​ក្រោម​នេះ​ជា​កម្មវិធី​៥​ អត់​គិត​ថ្លៃ​ និង​អាច​មាន​សារសំខាន់​សម្រាប់​អ្នក៖

 

១) UC Browser

ជា​ Browser​ ងាយ​ស្រួល​ប្រើ​ជំនួស​ Firefox ​ឬ​ Chrome ​ដោយ​ដំណើរ​ការ​លឿន។ នៅ​ក្នុង​ Browser ​នេះ​ មាន​ My Collection ​ដែល​មាន​កម្មវិធី​ Download ​វីដេអូ​ មាន​ Top Sites ​(គេហទំព័រ)​ សំខាន់​ៗ​ និង​មាន​អ្វី​ៗ​ជា​ច្រើន​ទៀត។

 

 

 

២) Phum Dictionary v1.1

ជា​វចនានុក្រម​ អាច​ស្វែង​រក​ពាក្យ​ពី​ ខ្មែរ​–អង់គ្លេស, ​អង់គ្លេស​–​ខ្មែរ, ឬ​ស្វែង​​យល់​អត្ថន័យ​នៃ​ពាក្យ​ ខ្មែរ​–​ខ្មែរ​ ក៏​បាន។

 

 

 

៣) Photo Private & Lock

កម្មវិធី​នេះ​ដូច​ជា​ Folder ​ដែល​អ្នក​អាច​ចាក់​សោ​បាន​ ដោយ​គ្រាន់​តែ​ប្រើ​ម្រាមដៃ​គួស​ជា​អក្សរ​សម្រាប់​ចាក់​សោ​ជា​ការ​ស្រេច។ ក្នុង​កម្មវិធី​នេះ​ អ្នក​អាច​ផ្ទុក​រូប​ថត​សម្ងាត់​ៗ​របស់​អ្នក​ ដែល​មិន​ចង់​ឲ្យ​អ្នក​យក​ទូរសព្ទ​របស់​អ្នក​ទៅ​កាន់​ឃើញ។ ក្នុង​ករណី​ អ្នក​បើក​មើល​រូប​នៅ​ក្នុង​នោះ​ហើយ​ប៉ុន្តែ​ភ្លេច​បិទ​វិញ​ កម្មវិធី​នេះ​ក៏​នឹង​ជួយ​បិទ​រូប​ថត​របស់​អ្នក​​ដោយ​ស្វ័យប្រវត្ត។

 

 

 

៤) Download Youtube 2014

ជា​កម្ម​វិធី​ ដែល​អ្នក​អាច​ទាញ​យក​ (Download)​ វីដេអូ​មក​ទុក​មើល។ ពេល​អ្នក​ Play​ វីដេអូ​ណា​មួយ​នៅ​លើ​កម្មវិធី​នេះ​ នឹង​មាន​ប៊ូតុង​ Download​ នៅ​ពី​ក្រោម​នោះ។ នៅ​ពេល​អ្នក​ចុច​ Download​ វីដេអូ​ វា​នឹង​បង្ហាញ​ជម្រើស​​បី​ដល់​អ្នក​ High Quality, Average Quality, ឬ​ Low Quality។ ដើម្បី​ទៅ​មើល​វីដេអូ​ដែល​ Download ​ហើយ​ សូម​ចូល​ទៅ​ Home​ (ចុច​សញ្ញា​នៅ​​​ខាង​លើ​ផ្នែក​ខាង​ឆ្វេង)​ រួច​ចុច​លើ​ Downloaded។

 

 

 

៥) Flashlight Free

កម្មវិធី​ពិល​សម្រាប់​ទូរសព្ទ​ Smartphone ​មាន​ច្រើន​ណាស់​ ប៉ុន្តែ​អ្វី​ដែល​កម្មវិធី​អត់​គិត​ថ្លៃ​មួយ​នេះ​ពិសេស​ជាង​គេ​ គឺ​អ្នក​គ្រាន់​តែ​បើក​កម្មវិធី​នេះ​ភ្លាម​ វា​នឹង​បាច់​ភ្លើង​ភ្លឺ​ភ្លែត​ ខណៈ​កម្មវិធី​ខ្លះ​វិញ​ទាមទារ​ឲ្យ​អ្នក​ចុច​ប៊ូតុង​បើក​ភ្លើង​សិន។

 

 

 

***កម្មវិធី​ទាំ​ង​អស់​នេះ​អាច​ទាញ​យក​ពី​ Store​ បាន​ ដោយ​ឥត​គិត​ថ្លៃ

 

 

ដោយ៖ មាស រ័ត្ន

មតិយោបល់