• 2016-09-13 13:00:09
  • ព័ត៌មាន

ដឹង​ថា Apple ​​ថ្ងៃ​សម្ពោធ iPhone អនុញ្ញាត​​ឲ្យ​អតិថិជន​ទិញ​ប៉ុន្មាន​គ្រឿង?

  • 2016-09-13 13:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple នឹង​ចេញ​លក់​ iPhone ជំនាន់​ចុងក្រោយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។ ប្រិយមិត្ត​ដឹង​ទេ នៅ​​ពេល​​ដែល Apple បើក​សម្ពោធ​លក់​ iPhone ស៊េរី​ថ្មី​របស់​ខ្លួន​ម្តងៗ​នៅ​លើ​ទីផ្សារ​ តើ​ក្រុមហ៊ុន​នេះ​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ម្នាក់​ទិញ​បាន​ប៉ុន្មាន​គ្រឿង?

 

 

លោក សុខ លី ម្ចាស់​ហាង​លក់​ទូរសព្ទ​សុខ លី ប្រាប់​ថា តាម​លោក​ដឹង​ អតិថិជន​​ម្នាក់​អាច​ទិញ​បាន​តែ​ពីរ​គ្រឿង​​ប៉ុណ្ណោះ នៅ​ពេល Apple បើក​សម្ពោធ​លក់​ iPhone ស៊េរី​ថ្មី​របស់​ខ្លួន​នៅ​លើ​ទីផ្សារ។

 

លោក​បញ្ជាក់​ថា មាន​​​មូលហេតុ​ជា​ច្រើន​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន Apple ដាក់​លក្ខខណ្ឌ​បែប​នេះ ដោយសារ​ខ្លាច​អ្នក​​មួយ​ចំនួន​ទិញ​មិន​មែន​ក្នុង​គោល​បំណង​ប្រើប្រាស់​ផ្ទាល់​ខ្លួន គឺ​យក​​ទៅ​លក់​បន្ត​​​​​​នៅ​ទីផ្សារ​ងងឹត​ដើម្បី​​​យក​ចំណេញ​ខ្ពស់។

 

លោក​ថា ក្រៅ​ពី​មាន​គោលការណ៍​កំណត់​សម្រាប់​ការ​​ទិញ​ប្រើប្រាស់​​ ក្រុមហ៊ុន Apple​ ​ក៏​មាន​ការ​ពិនិត្យ​ពិច័យ​យ៉ាង​ម៉ត់ចត់ មុនពេល​លក់​ដល់​អតិថិជន​ណា​ម្នាក់។

 

ចុច​អាន៖ មូលហេតុ​នៅ​ពីក្រោយ iPhone មក​ដល់​ខ្មែរ​លក់​ថ្លៃ​កប់​ក្តោង

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់