• 2015-01-10 19:17:01
  • ព័ត៌មាន

Mercedes-Benz ចេញ​គំរូ​រថយន្ត​គ្មាន​មនុស្ស​​បើក​​​បរ ​​ប្រើអ៊ីដ្រូហ្សែន​

  • 2015-01-10 19:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន Mercedes-Benz បាន​ចេញ​គំរូ​រថយន្ត​គ្មាន​មនុស្ស​បើកបរ​យ៉ាង​ទំនើប​ ដោយ​ចង្កៀង​មុខ​​និង​ក្រោយ​បំពាក់​ដោយ​ភ្លើង​ LED អាច​​ប្ដូរ​ពណ៌​បាន។

 

 

គំរូ​រថយន្ត​ដែល​បង្កើត​ដោយ​ក្រុមហ៊ុន​​អាល្លឺម៉ង់​មួយ​នេះ​មាន​ឈ្មោះ  Mercedes-Benz F 015។ F 015 ជា​គំរូ​រថយន្ត​គ្មាន​មនុស្ស​បើក​​មាន​កៅ​អី ៤ ដែល​អាច​បង្វែរ​ទិស​ដៅ​ទៅ​មុខ​ទៅ​ក្រោយ​បាន​។ ចំណែក​ឯ​ភ្លើង​ចង្កៀង​​​មុខ​និង​ក្រោយ​ ជា​ប្រភេទ​ភ្លើង​ LED ដែល​អាច​ប្តូរ​ពណ៌​​ផ្សេង​ៗ​ទៅ​តាម​បែប​បទ​នៃ​ការ​បើកបរ​​ (ចេញ​ភ្លើង​ខៀវ​ពេល​រថយន្ត​បើក​ដោយ​ខ្លួន​ឯង​ ហើយ​ភ្លើង​ពណ៌​ស​ពេល​មាន​មនុស្ស​បើក)។

 

 

 

​សម្ភារៈ​ភាគច្រើន​ដែល​បំពាក់​ F 015 គឺ​​​ផលិត​ចេញ​ពី​សារធាតុ​កាបូន​ ដើម្បី​បន្ថយ​ទម្ងន់​រថយន្ត​​ (ជាក់​ស្តែង​ធុង​ប្រេង​​របស់​ F 015 ​គឺ​ផលិត​ចេញ​ពី​សារធាតុ​កាបូន​ Fiber)។ ផ្ទៃ​ខាង​ក្នុង​រថយន្ត​មួយ​ចំនួន​ធំ​​បំពាក់​ទៅ​ដោយ​ Touchscreen និង Sensor  សម្រាប់​ចាប់​យក​រាល់​ការ​បញ្ជា​ជា​កាយវិការ​ណា​មួយ (ដូច​ជា​ប្រើ​ដៃ​ឬ​ភ្នែក​ជា​ដើម)។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន Mercedes-Benz។

 

លើស​ពី​នេះ​ អ្នក​ជំនាញ​របស់​ក្រុមហ៊ុន​រថយន្ត​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា គំរូ F 015 នឹង​ដំណើរ​ដោយ​ថាមពល​អ៊ីដ្រូហ្សែន ​ជា​ថាមពល​មួយ​ដែលនឹង​ត្រូវ​បាន​ប្រើ​ប្រាស់​នា​ពេល​អនាគត។ ​​​

 

គំរូ​ម៉ូដែល​ដ៏​ទំនើប​មួយ​​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ពិព័រណ៍​ CES ​ទីក្រុង​ Las Vegas ដែល​បានចប់​​​ជា​ស្ថាពរ​កាល​ពី​ម្សិល​មិញ​ តែ​ខាង​ក្រុមហ៊ុន​ពុំ​បាន​បញ្ជាក់​​ទេ​ថា​ តើ​​រថយន្ត​មួយ​នេះ​នឹង​​​ចរាចរណ៍​លើ​ទីផ្សារ​​ជា​ផ្លូវ​ការ​​នៅ​ពេល​ណា​នោះ​ទេ៕ ​​​

 

អាន៖ ផ្នែក​ខាង​​ក្នុង​រថយន្ត​លំនៅឋាន​តម្លៃ ២លាន​ដុល្លារ អស្ចារ្យ​ដូច​សណ្ឋាគារ​ផ្កាយ​ប្រាំ!

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ itechfuture

មតិយោបល់