• 2014-10-01 17:41:17
  • ព័ត៌មាន

Samsung ​​ចេញ​កាល​បរិច្ឆេទ​លក់​ Note 4​ ​នៅ​អង់គ្លេស​​ថ្ងៃ​​ ១០ ​តុលា

  • 2014-10-01 17:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ត្រីមាស​ទី ៤​ ​ជា​រៀងរាល់​ឆ្នាំ ​ជា​ពេល​វេលា​ដ៏​ក្ដៅ​គគុក​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ក្នុង​លោក​ ប្រញាប់​បញ្ចេញ​​ផលិតផល​កំពូល​របស់​ខ្លួន​។ ​​ជាក់​ស្ដែង​ក្រោយ ​Apple ​បញ្ចេញ​លក់​ iPhone 6/ 6 Plus ​ពេល​នេះ​ ​Samsung ​ក៏​កំពុង​ប្រញាប់​បញ្ចេញ​លក់​ Galaxy Note 4 ​​ដែល​ជា​គូ​ប្រជែង​ដ៏​សំខាន់​​របស់​ iPhone ​ជំនាន់​ក្រោយ​ទាំង​ពីរ​ម៉ូដែល​​ឲ្យ​លឿន​តាម​ដែល​អាច​ធ្វើ​បាន។ ​​តាម​សម្ដី​អ្នក​នាំ​​ពាក្យ​របស់​ Samsung ​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​កូរ៉េខាងត្បូង​នេះ​​​បាន​កំណត់​ថ្ងៃ​​ទី ១០ ​តុលា​ខាង​មុខ​ជា​ពេល​វេលា​បញ្ចេញ​លក់​ Note 4 ​​ជា​ផ្លូវ​ការ​នៅ​អង់គ្លេស ​ខណៈ​ពេល​នេះ​ហាង​លក់​បន្ត​ធំៗ​​កំពុង​ទទួល​ការ​កុម្ម៉ង់​របស់​​អតិថិជន។

​​​​រាល់​ដង​ Samsung ​តែង​ទទួល​ការ​រិះគន់​ចំពោះ​ការ​បញ្ចេញ​លក់​ Smartphone ​របស់​ខ្លួន​យឺត​ក្រោយ​​ពេល​ប្រកាស​​បង្ហាញ​ជា​ផ្លូវ​ការ។ ​​តែ​ការ​បញ្ជាក់​កាល​បរិច្ឆេទ​លក់​នៅ​ថ្ងៃ​ទី ១០ ​តុលា​ខាង​មុខ​នេះ​បាន​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ដឹង​ច្បាស់​ថា ​Samsung ​បាន​ពន្លឿន​​​ការ​បញ្ចេញ​លក់​លឿន​ជាង​​រាល់​ឆ្នាំ​ ​​ហើយ​នេះ​ប្រហែល​អាច​មក​ពី​មូលហេតុ​ពីរ​ទី ១​គឺ​មក​ពី​ការ​លក់​ Galaxy S5 ​​របស់​ខ្លួន​មិន​សូវ​បាន​កាក់កប​ដូច​ការ​រំពឹង​ទុក ​និង​មួយ​ទៀត​គឺ​ចេញ​ឲ្យ​លឿន​ដើម្បី​ប្រជែង​នឹង​ iPhone 6/ 6 Plus ​របស់​ Apple ​ក៏​ដូចជា​បញ្ចេញ​ឲ្យ​បាន​មុន​ក្រុមហ៊ុន​​ល្បីៗ​ដទៃ​ទៀត​បញ្ចេញ​ Smartphone ​កំពូល​ពួកគេ។

 

​​ចាំ​មើល៍​ តើ​ការ​បញ្ចេញ​លក់ Galaxy Note 4 ​ដែល​មាន​​អេក្រង់ ៥,៧ ​អ៊ីញ​របស់​ Samsung ​នេះ​អាច​ជួយ​ Samsung ​ឲ្យ​ឡើង​លើ​វិញ​ឬ​យ៉ាង​ណា?  

អាន៖ អ្នក​មាន​បំផុត​នៅ​ចិន ​Jack Ma ​​​​ចែក​រំលែក​ដំបូន្មាន​ដើម្បី​​ជីវិត​ជោគជ័យ

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖​ trustedreviews​

​​​

​​

មតិយោបល់