• 2014-12-19 16:19:06
  • ព័ត៌មាន

វារី​អគ្គសនី​ឫស្សី​ជ្រំ​ក្រោម​កម្លាំង ៣៣៨ មេហ្គាវាត់​គ្រោង​សម្ពោធ​ដើម​ឆ្នាំ ២០១៥

  • 2014-12-19 16:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អភិបាល​រង​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា នៅ​ដើម​ឆ្នាំ ២០១៥ នេះ វារី​អគ្គិសនី​ឫស្សីជ្រំ​ក្រោមដែល​អាច​ផ្តល់​កម្លាំង​ថាមពល ៣០០ មេហ្គាវាត់​ នឹង​ដាក់​សម្ពោធ​ជា​ផ្លូវការ ដែល​អាច​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​របស់​ពលរដ្ឋ​ខេត្ត​កោះកុង​និង​​ចែកចាយ​ទៅ​បណ្តា​ខេត្ត​ដទៃ​ទៀត។

 

លោក យ៉ិន សុវិនចិន្តា បាន​​លើក​ឡើង​ក្នុងឱកាស​ទទួល​អំណោយ​របស់​ក្រុម​ដំណើរកម្សាន្ត​ក្រុមហ៊ុន Ford Adventure នៅ​រសៀល​នេះ​នៅ​វត្ត​ជោតញ្ញាណ​ថា វារី​អគ្គិសនី​ឬស្សីក្រោម​​ក្នុង​ខេត្ត​កោះកុង​នឹង​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ដើម​ខែ​មករា​នេះ ក្រោម​អធិបតីភាព​សម្តេច​ហ៊ុនសែន។

 

លោក​បញ្ជាក់ថា​ ​វារីអគ្គិសនី​​ដែល​មាន​កម្លាំង​ថាមពល ៣៣៨ មេហ្គាវ៉ាត់​​នៅ​ពេល​ដាក់​ដំណើរការ វា​អាច​យក​ទៅ​ប្រើប្រាស់​បំពេញ​តម្រូវការ​ពលរដ្ឋ​ក្នុង​ខេត្ត​កោះកុង ​កាត់​បន្ថយ​ការ​ពឹង​អាស្រ័យ​លើ​ទិញ​ថាមពល​ពី​ប្រទេស​ថៃ ជាពិសេស​ក៏​អាច​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​បាន​មួយ​ចំណែក​ធំ។

 

ទំនប់​វារីអគ្គិសនី​នៅ​ស្ទឹង​ឫស្សីជ្រំ​ក្រោម​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ ឆៃណា ហ៊ធាន ខមផូរ៉េហ្សិន (China Hua Dien Corporation) ដោយ​ចំណាយ​ប្រាក់​ជិត ៥០០​លាន​ដុល្លារ។ ​ អត្ថបទ​ច្រើន​ទៀត​ សូម​ចុច​ត្រង់​នេះ...   ចុច​អាន ក្ដារ​ចុច​ខ្មែរ​ជា​គូ​នឹង iPhone 6 និង 6Plus គ្រោង​នឹង​ចេញ​ឆាប់​ៗ​នេះ​ហើយ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់