• 2014-12-18 14:30:25
  • ព័ត៌មាន

ក្បួនរថយន្ត​ Ford Adventureជាង ៦០ គ្រឿង ផ្តើម​ចេញ​ដំណើរ​កម្សាន្ត​ផ្សងព្រេង​ប្រចាំ​ឆ្នាំ

  • 2014-12-18 14:30:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Ford រាប់​សិប​គ្រឿង ដែល​មើល​ទៅ​ដូចជា​ក្បួន​ព្យុហយាត្រា បាន​ផ្តើម​ដំណើរ​កម្សាន្ត​ផ្សងព្រេង​ប្រចាំ​ឆ្នាំ Ford Adventure ទៅ​ប្រទេស​ថៃ​ហើយ​នៅ​ព្រឹក​នេះ។

 

ដំណើរ​កម្សាន្ត​ដែល​មាន​រយៈ​ពេល ៣ យប់ ៤ ថ្ងៃ​នេះ មាន​អ្នក​ចូលរួម​ជាង ៣០០ នាក់ និង​ប្រើប្រាស់​រថយន្ត​ជាង ៦០ គ្រឿង។

 

 

តាម​វេលា​ដែល​បាន​គ្រោង ក្បួន​រថយន្ត​នឹង​ទៅ​ដល់​ទី​រួម​ខេត្ត​កោះកុង​នៅ​ម៉ោង​ប្រហែល ៤ រសៀល ដោយ​មាន​ការ​ជិះ​ក្រឡឹង​ជុំវិញ​ក្រុង រួច​ឆ្ពោះ​ទៅ​ទីតាំង​បោះ​ជំរំ​ដើម្បី​សម្រាក​មួយ​យប់​ មុន​បន្ត​ដំណើរ​ទៅ​គោលដៅ​ប្រទេស​ថៃ​​ជា​គោលដៅ​នៅ​ថ្ងៃ​ស្អែក។

 

ក្នុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​នេះ ក៏​មាន​ការ​រៀបចំ​កម្មវិធី​ផ្សេងៗ ក្នុង​នោះ​ក៏​មាន​ការ​ចែកចាយ​អំណោយ​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន។ នៅ​ពេល​ល្ងាច​នឹង​មាន​ទទួល​ទាន​អាហារ​ជុំ​គ្នា រួម​ទាំង​ការ​រាំ​កម្សាន្ត​ផង​ដែរ។

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

មតិយោបល់