- 2014-09-29 22:34:46
- ព័ត៌មាន
មានតែជាង ១០ ភាគរយរថយន្តប្រើនៅកម្ពុជាទទួលស្គាល់ពីរោងចក្រផលិត
- 2014-09-29 22:34:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែជាង ១០ ភាគរយរថយន្តប្រើនៅកម្ពុជាទទួលស្គាល់ពីរោងចក្រផលិត
ចន្លោះមិនឃើញ
ក្នុងចំណោមរថយន្តដែលពលរដ្ឋកម្ពុជាកំពុងប្រើប្រាស់បច្ចុប្បន្នមានតែជាង ១០ ភាគរយ ប៉ុណ្ណោះ ដែលទទួលស្គាល់ពីរោងចក្រ និងដែលផលិតឡើងសមស្របតាមស្ថានភាពប្រទេសកម្ពុជា។
លោករ៉ាមី សារ៉ាហ្វ ប្រធានសមាគមឧស្សាហកម្មរថយន្តកម្ពុជា និងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន RMA បានលើកឡើងក្នុងសន្និសីទនៅព្រឹកនេះថា តាមការវាយតម្លៃ រថយន្តដែលពលរដ្ឋកម្ពុជាភាគច្រើនកំពុងប្រើប្រាស់ជារថយន្តដែលមិនមានប្រភពច្បាស់លាស់ និងដែលមិនមានការទទួលស្គាល់ពីរោងចក្រផលិត។
"មានតែជាង ១០ ភាគរយប៉ុណ្ណោះនៃរថយន្តដែលពលរដ្ឋប្រើប្រាស់មានការទទួលស្គាល់ពីរោងចក្រ ហើយផលិតឡើងសមស្របតាមស្ថានភាពប្រទេសកម្ពុជា"។
លោកព្រមានថា ការប្រើប្រាស់រថយន្តដែលគ្មានប្រភពច្បាស់លាស់អាចប្រឈមគ្រោះថ្នាក់ជាច្រើន ជាពិសេសលើកត្តាសុវត្ថិភាព។ យ៉ាងណា លោកអះអាងថា ឥរិយាបថនិងការយល់ដឹងរបស់ពលរដ្ឋកម្ពុជាលើការជ្រើសរើសរថយន្តប្រើប្រាស់កំពុងមានការផ្លាស់ប្តូរ ដោយពួកគេបានងាកមកទិញរថយន្តដែលនាំចូលស្របច្បាប់ និងមានប្រភពច្បាស់លាស់ ដែលមិនត្រឹមទទួលបានទំនុកចិត្តក្នុងការប្រើប្រាស់ ជាពិសេសពួកគេក៏ទទួលបានសេវាកម្មថែទាំ និងជួសជុលប្រកបដោយស្តង់ដាប្រសិនមានបញ្ហាក្នុងពេលប្រើប្រាស់នោះដែរ។
អាន៖នាវាមុជទឹកផ្ទាល់ខ្លួនចេញហើយ តែតម្លៃដល់ទៅ ១,៦លានដុល្លារឯណោះ….
អាន៖១០ចំណុចមើលដឹងថា កុំព្យូទ័រឆ្លងមេរោគឬអត់ និងវិធីងាយៗដើម្បីព្យាបាល….
អត្ថបទ៖ ប៊ុណ្ណារ៉ា