• 2014-09-29 20:12:57
  • ព័ត៌មាន

RMA ណែនាំ​អ្នក​ជំនាញ​បច្ចេកទេស​​រថយន្ត Jaguar Land Rover ប្រចាំ​ប្រទេស​កម្ពុជា

  • 2014-09-29 20:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាន​សិទ្ធិ​លក់​និង​ចែកចាយ​ម៉ាក​រថយន្ត​ប្រណិត Jaguar និង Land Rover ក្រុមហ៊ុន RMA Cambodia បាន​ធ្វើ​សន្និសីទ​ណែនាំ​បង្ហាញ​អ្នក​ជំនាញការ​បច្ចេកទេស​ជួសជុល​និង​ថែទាំ​រថយន្ត Jaguar និង Land Roverប្រចាំ​ប្រទេស​កម្ពុជា។

 

 

លោក រ៉ាមី សារ៉ាហ្វ អគ្គនាយក​ក្រុមហ៊ុន RMA បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​លក់​និង​ចែកចាយ​រថយន្ត​ម៉ាក Jaguar និង Land Rover នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​បាន​វិនិយោគ​យ៉ាង​ធំ​លើ​ធនធាន​មនុស្ស​ផ្នែក​បច្ចេកទេស​ ដោយ​បាន​នាំ​អ្នក​ជំនាញ​ការ​បច្ចេកទេស​ពី​បរទេស​ជា​ច្រើន​រូប ដើម្បី​ទទួល​ផ្ដល់​សេវា​ថែទាំ និង​ជួសជុល​រថយន្ត​ដ៏​ប្រណីត​នេះ​ជូន​អតិថិជន​កម្ពុជា។

 

អ្នក​ជំនាញ​ការ​បរទេស​ដែល​ក្រុមហ៊ុន RMA នាំ​មក​មាន​លោក John Andrew Carter ប្រធាន​គ្រប់គ្រង​ផ្នែក​ជួសជុល​និង​សេវាកម្ម​ថែ​ទាំ​រថយន្ត, លោក Adam Lewandowski ប្រធាន​គ្រប់គ្រង​ផ្នែក​សេវាកម្ម និង​លោក Amaladass Singarayer ជា​អ្នក​ឯកទេស​វិភាគ​វិនិច្ឆ័យ​អាការៈ​រថយន្ត​និង​ពិនិត្យ​គុណភាព​រថយន្ត បន្ទាប់​ពី​ជួលជុល​រួច។

 

លោក​ រ៉ាមី សារ៉ាហ្វ បាន​បន្ត​ថា អ្នក​បច្ចេកទេស​ទាំង​នេះ សុទ្ធ​តែ​មាន​ជំនាញ​និង​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ផ្ទាល់​ពី​រោងចក្រ​ផលិត​រថយន្ត Jaguar Land Rover ពី​ប្រទេស​អង់គ្លេស។ ក្រៅ​ពី​នេះ លោក​បញ្ជាក់​ថា ក៏​មាន​អ្នក​ជំនាញ​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត ដែល​ត្រូវ​បាន​បណ្ដុះបណ្ដាល​យ៉ាង​ត្រឹមត្រូវ ក្នុង​ការ​ចាំ​ផ្តល់​សេវាកម្ម​ជួសជុល​និង​ថែទាំ​ដល់​អតិថិជន​ដែល​មាន​បញ្ហា​លើ​ការ​ប្រើប្រាស់​រថយន្ត​ដ៏​ប្រណីត​ទាំង​ពីរ​នេះ ប្រកប​ដោយ​ស្តង់​ដារ​និង​គួរ​ឲ្យ​ទុក​ចិត្ត។

 

ក្រុមហ៊ុន RMA Cambodia បាន​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង ១៦ ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បាន​នាំ​ម៉ាក​រថយន្ត​ប្រណិត​ជា​ច្រើន​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​រួម​មាន Ford, Jaguar និង Land Rover។

 

ព័ត៌មាន​បន្ថែម អាច​ទំនាក់ទំនង​មក​កាន់​ក្រុមហ៊ុន RMA តាម​លេខ​ទូរសព្ទ ០២៣ ៨៨៨ ៨១១៕

 

អាន៖នាវា​មុជ​ទឹក​ផ្ទាល់​ខ្លួន​​ចេញ​ហើយ​ ​តែ​តម្លៃ​ដល់​ទៅ​​​​ ១,៦លាន​ដុល្លារ​ឯណោះ....

អាន៖១០​​ចំណុច​មើល​ដឹង​ថា​ កុំព្យូទ័រ​ឆ្លង​មេរោគ​​ឬ​អត់ និង​វិធី​ងាយៗ​​​​​ដើម្បី​​ព្យាបាល​....

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

 

 

 

 

 

 

 

 

មតិយោបល់