- 2024-07-25 03:00:19
- ព័ត៌មាន
អគ្គនាយកក្រុមហ៊ុន Lexus ប្រចាំកម្ពុជា បង្ហាញភាពអស្ចារ្យផ្នែកខាងក្នុង នៃអាគារតាំងបង្ហាញរថយន្ដថ្មី នៅចំកណ្ដាលរាជធានីភ្នំពេញ
- 2024-07-25 03:00:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គនាយកក្រុមហ៊ុន Lexus ប្រចាំកម្ពុជា បង្ហាញភាពអស្ចារ្យផ្នែកខាងក្នុង នៃអាគារតាំងបង្ហាញរថយន្ដថ្មី នៅចំកណ្ដាលរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
ឡិច ស៊ឺស ខេមបូឌា ទើបសម្ពោធបើកអាគារតាំងបង្ហាញរថយន្ដដ៏ទំនើបមួយខុសប្លែកពីអាគារតាំងបង្ហាញរថយន្ដទូទៅ នៅកម្ពុជា។ ជាមួយនឹងគំនិតច្នៃប្រឌិត ដោយដាក់បញ្ចូលនូវសម្ភារៈ និងគំនូរដ៏សម្បូរបែប បង្ហាញពីសិល្បៈ វប្បធម៌ អរិយធម៌ខ្មែរ នៅក្នុង អាគារតាំងបង្ហាញរថយន្ដ ថ្មីនេះ បានក្លាយជាទីកន្លែងទាក់ទាញចិត្ត របស់អតិថិជនដែលបានចូលទស្សនាដោយផ្ទាល់ និងមហាជនដែលធ្វើដំណើរនៅលើមហាវិថី ៦០ម៉ែត្រ។
ភ្លាមៗ ក្រោយអាគារនេះ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ក៏មានអតិថិជន ឡិច ស៊ឺស មួយចំនួនបានចូលទៅទស្សនាដល់ក្នុង អាគារតាំងបង្ហាញរថយន្ដ ដោយផ្ទាល់ និងខ្លះគ្រាន់តែបានជិះកាត់ ហើយនឹកឆ្ងល់ និងចង់ដឹងច្បាស់ពីអត្ថន័យ នៃការរចនាផ្នែកខាងក្នុង នៃអាគារនេះថាតើវាមានប្រណីតភាពយ៉ាងណាទៅ បើគ្រាន់តែក្រឡេកមើលពីផ្នែកខាងមុខស្អាតបែបនេះទៅហើយ?
ឆ្លើយតបទៅនឹងការចង់ដឹងរបស់អតិថិជន និងមហាជនដែលធ្វើដំណើរឆ្លងកាត់ហើយបានឃើញអាគារដ៏ប្រណីតនេះ អគ្គនាយកក្រុមហ៊ុន ឡិច ស៊ឺសប្រចាំកម្ពុជា លោក Ryoji Fujita បានផ្ដល់បទសម្ភាសន៍ដោយផ្ទាល់ ជាមួយ Sabay ដោយបង្ហាញពីការរចនា ភ្ជាប់ជាមួយការពន្យល់យ៉ាងលម្អិត។ លោកបានមានប្រសាសន៍ថា ការរចនាឡើងនៅផ្នែកខាងក្នុងបានគិតគូយ៉ាងច្បាស់លាស់ ដោយដាក់បញ្ចូលនូវ សូត្រខ្មែរ ក្បាច់ចម្លាក់ពីចម្រឹងបង្អួចអង្គរវត្ដ ព្រមទាំងគំនូរសិល្បៈរបាំបុរាណខ្មែរ។
ក្រោយពីបង្ហាញការរចនា និងពន្យល់អត្ថន័យនេះ លោក Ryoji Fujita ក៏បានបញ្ជាក់ជំហរថា ក្នុងនាមលោកផ្ទាល់ និងបុគ្គលិក នៃឡិច ស៊ឺស នឹងបន្ដផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្ដខ្ពស់ក្នុងការផ្ដល់សេវាកម្មរថយន្ដ Lexus ដែលជាម៉ាកល្បីនាំមុខគេនៅកម្ពុជានិង នៅលើពិភពលោក។ លោកមានមានប្រសាសន៍ថា បុគ្គលិក Lexus បន្ដផ្ដល់ស្នាមញញឹម និងធ្វើការដោយផ្ទាល់ជាមួយ អតិថិជន ដើម្បីឈ្វេងយល់ពីតម្រូវការ និងការចង់បានរបស់អតិថិជនគ្រប់កាលៈទេសៈ។
ជាឱកាសដ៏ល្អ សម្រាប់អតិថិជនដែលបានអញ្ជើញមកដល់ អាគារតាំងបង្ហាញរថយន្ដ ដោយផ្ទាល់ ព្រោះអាចទទួលយកអារម្មណ៍ថ្មីមួយទៀតពេលប្រឹក្សាយោបល់ជាមួយបុគ្គលិកជំនាញ មានក្រមសីលធម៌ និងរួសរាយរាក់ទាក់លើសពីការបរិយាយ។ នៅអំឡុងពេល នៃការប្រឹក្សា អតិថិជនក៏នឹងបានភ្លក្សរសជាតិតែ និងកាហ្វេប្រចាំឡិច ស៊ឺស ខេមបូឌា យ៉ាងឆ្ងុយឆ្ងាញ់ផងដែរ។
សូមរំលឹកថា Lexus Cambodia បានសម្ពោធបើក អាគារតាំងបង្ហាញរថយន្ដ ដំបូងរបស់ខ្លួននៅចំកណ្ដាលរាជធានីភ្នំពេញ លើផ្លូវ ៦០ ម៉ែត្រ ក្បែរផ្សារទំនើបAEON 3 កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ គេក៏ឃើញមានការអញ្ជើញចូលរួមពីអាជ្ញាធររាជធានីភ្នំពេញ អ្នកសារព័ត៌មានជាតិ-អន្ដរជាតិ ព្រមទាំងម្ចាស់ក្រុមហ៊ុនធំៗដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា៕
ទំនាក់ទំនង៖ 017 222 733 / 017 888 727