• 2024-06-25 09:12:15
  • ផលិតផលថ្មី

Kia Carnival 2025 កែមុខថ្មី ចេញតម្លៃហើយ ចាប់ពី ៣៦៥០០ដុល្លារនៅទីផ្សារអាមេរិក

  • 2024-06-25 09:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Kia បាន​បង្ហាញចេញ​រថយន្តវ៉ែនដ៏ល្បីល្បាញ​បំផុតរបស់ខ្លួន Carnival ស៊េរីឆ្នាំ​២០២៥ កាលពីដើម​ឆ្នាំនេះ ផ្នែក​ខាងមុខត្រូវបានឌីហ្សាញ​ថ្មីត្រង់ប៉ាណា និងចង្កៀងរាងបញ្ឈរ LED។ ឥឡូវនេះ Kia បាន​ប្រកាស​ចេញតម្លៃផ្លូវការហើយ គឺចាប់ពី ៣៦៥០០ដុល្លារឡើងទៅ នៅទីផ្សារអាមេរិក។ ជាមួយ​គ្នានេះ វាក៏មកជាមួយ option Hybrid ផងដែរ តម្លៃចាប់ពី ៤០៥០០ដុល្លារ។

សូមមើលតារាងតម្លៃខាងក្រោមនេះ៖

រថយន្ត​នេះ បំពាក់កុងទ័រឌីជីថលទំហំ ៤,២អ៊ីញ ដល់ ១២,៣អ៊ីញ និង​អេក្រង់​កម្សាន្ត​ថាច់ស្គ្រីនទំហំចាប់ពី ៨អ៊ីញ ដល់ ១២,៣អ៊ីញ ខុសៗគ្នា​ទៅតាមប្រភេទ option នីមួយៗ។ សម្រាប់ option ខ្ពស់​ជាងគេគឺ SX Prestige មានដំបូល Sunroof ២, យ៉ាន់កង់ ១៩អ៊ីញ, ចង្កូតស្រោបស្បែកដែលមានមុខងារកម្តៅ, សាកថ្មឥតខ្សែ, speaker Bose premium ១២គ្រាប់, ប្រព័ន្ធជំនួយបើកបរលើផ្លូវហាយវេ, កាមេរ៉ា​មើលទិដ្ឋភាពជុំវិញរថយន្ត និង Blind Spot view Monitor ជាដើម។

Kia Carnival ២០២៥ ប្រើម៉ាស៊ីន​ V6 ចំណុះ ៣,៥លីត្រ​ ផលិតបានកម្លាំង ២៨៧សេះ និងកម្លាំងរមួល ៣៥២ញូតុនម៉ែត្រ ដំណើរការជាមួយ​ប្រអប់លេខអូតូ ៨វគ្គ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ សម្រាប់ស៊េរីថ្មីនេះ គឺវាមកជាមួយ​ម៉ាស៊ីន Hybrid ចំណុះ ១,៦លីត្រ Turbocharged បំពាក់ម៉ូទ័រអគ្គិសនី ២ ដែលអាចផលិត​បានកម្លាំងសរុប ២៤២សេះ និងកម្លាំងរមួល ៣៦៧ញូតុនម៉ែត្រ៕

អត្ថបទ៖ សំភី

មតិយោបល់