- 2024-06-07 04:13:50
- ព័ត៌មាន
មានគណនីច្រើន អ៊ីចឹងក៏ត្រូវចាំ password ច្រើនដែរ! តែតិចទៀតលែងពិបាកហើយសម្រាប់អ្នកប្រើ iPhone
- 2024-06-07 04:13:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានគណនីច្រើន អ៊ីចឹងក៏ត្រូវចាំ password ច្រើនដែរ! តែតិចទៀតលែងពិបាកហើយសម្រាប់អ្នកប្រើ iPhone
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple គ្រោងនឹងបញ្ចេញ App ថ្មីមួយឈ្មោះ Password សម្រាប់ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 18, iPadOS 18 និង macOS 15។
App នេះ នឹងជួយឱ្យអ្នកប្រើប្រាស់ដែលមានគណនីច្រើនដូចជា បណ្តាញសង្គម អ៊ីមែល វេបសាយ ដើម្បីអាចរក្សាទុក និងប្រើប្រាស់ Password របស់ខ្លួនប្រកបដោយសុវត្ថិភាពខ្ពស់។
App ថ្មីនេះ នឹងត្រូវគ្រប់គ្រងដោយ iCloud Keychain ដែលជាប្រព័ន្ធគ្រប់គ្រង password ប្រើប្រាស់ដោយ Apple ក្នុងការ sync ព័ត៌មាន password និងគណនី រវាងឧបករណ៍ជាច្រើន។ វាក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចទាញយក password ចេញពីសេវាផ្សេងៗ ហើយក៏គាំទ្រដល់លេខកូដ verify ផងដែរ។
លក្ខណៈពិសេសរបស់ App ថ្មីនេះមួយទៀត គឺវាមានមុខងារកំណត់ប្រភេទ password ផ្សេងៗរបស់អ្នកប្រើប្រាស់ ដូចជា គណនី, Wi-Fi និង Passkey ជាដើម។ មិនតែប៉ុណ្ណោះ នៅពេលអ្នកប្រើប្រាស់ចូលទៅកាន់វេបសាយ ឬ App ណាមួយដែលតម្រូវឱ្យដាក់ password គឺវានឹងបំពេញលេខ password មកអូតូតែម្តង។
គួរដឹងថា Apple គ្រោងនឹងបញ្ចេញ iOS 18 និង macOS 15 នៅក្នុងព្រឹត្តិការណ៍ WWDC 2024 ដែលធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនាខាងមុខនេះ៕