- 2024-06-05 04:26:56
- ព័ត៌មាន
Toyota អភិវឌ្ឍម៉ាស៊ីនចំហេះក្នុងថ្មី តែ Nissan វិញថាឈប់ហើយ
- 2024-06-05 04:26:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota អភិវឌ្ឍម៉ាស៊ីនចំហេះក្នុងថ្មី តែ Nissan វិញថាឈប់ហើយ
ចន្លោះមិនឃើញ
ថ្មីៗនេះ ក្រុមហ៊ុន Toyota បានប្រកាសចេញម៉ាស៊ីនចំហេះក្នុងប្រភេទថ្មី ដោយខ្លួនយល់ថា មិនមែនមានតែរថយន្តអគ្គិសនីមួយប៉ុណ្ណោះទេ ដែលមិនប៉ះពាល់ដល់បរិស្ថាន។ យ៉ាងណាមិញ សម្រាប់ក្រុមហ៊ុនជប៉ុនដូចគ្នា គឺ Nissan បានអះអាងថា ខ្លួនមិនចាយលុយទៅលើការអភិវឌ្ឍម៉ាស៊ីនចំហេះក្នុងតទៅទៀតឡើយ។
លោក Francois Bailly អនុប្រធានជាន់ខ្ពស់ និងជាប្រធានមន្រ្តីផែនការរបស់ក្រុមហ៊ុន Nissanសម្រាប់តំបន់អាហ្វ្រិក មជ្ឈិមបូព៌ា ឥណ្ឌា អឺរ៉ុប និងអូសេអានី បានប្រាប់ទៅកាន់ទស្សនាវដ្តីអូស្ត្រាលី Drive ថា អនាគតរបស់ក្រុមហ៊ុនគឺរថយន្តអគ្គិសនី ពោលគឺក្រុមហ៊ុននឹងមិនដាក់ទុនលើម៉ាស៊ីនចំហេះក្នុងថ្មីទៀតឡើយ។
លោកថា ក្រុមហ៊ុននឹងកែប្រែរថយន្តរបស់ខ្លួន ទៅជារថយន្តអគ្គិសនី តាមរយៈបច្ចេកវិទ្យា e-Power របស់ Nissan តែម្តង។
ប្រព័ន្ធ e-Power នេះត្រូវបានបំពាក់លើរថយន្ត Nissan មួយចំនួនរួចមកហើយដូចជាម៉ូឌែល Serena, Kicks, Qashqai និង X-Trail ហើយគ្រោងពង្រីកបន្ថែមលើម៉ូឌែល Juke និង Pathfinder នាពេលខាងមុខទៀត។
គួរដឹងថា e-Power ជាបច្ចេកវិទ្យាផ្តាច់មុខរបស់ Nissan ដែលប្រើប្រាស់ថាមពលអគ្គិសនីដូចជារថយន្ត EV ទូទៅដែរ ប៉ុន្តែមិនចាំបាច់ឈប់ដើម្បីសាកអាគុយដូច EV នោះទេ។ អាគុយត្រូវបានសាកដោយម៉ាស៊ីនសាំង មានន័យថាកម្លាំងអគ្គិសនីទៅកង់ បានមកពីម៉ូទ័រអគ្គិសនី ដែលបង្កើតឱ្យមានកម្លាំងឆ្លើយតបភ្លាមៗជាមួយឈ្នាន់ហ្គែរ។ យ៉ាងណាមិញ ម៉ាស៊ីនអាចរត់បានចម្ងាយកំណត់មួយរបស់ខ្លួនប៉ុណ្ណោះ៕