- 2024-05-22 01:00:00
- ព័ត៌មាន
ថៃ ធ្លាក់តំណែងហើយ មិនមែនជាទីផ្សាររថយន្តធំទី២ នៅអាស៊ានទៀតឡើយ
- 2024-05-22 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ ធ្លាក់តំណែងហើយ មិនមែនជាទីផ្សាររថយន្តធំទី២ នៅអាស៊ានទៀតឡើយ
ចន្លោះមិនឃើញ
ម៉ាឡេស៊ី បានវ៉ាដាច់ប្រទេសថៃ ក្នុងការក្លាយជាទីផ្សាររថយន្តធំបំផុតទី២ នៅអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី។ ការធ្លាក់តំណែងរបស់ប្រទេសថៃនេះ កំពុងបានធ្វើឱ្យតំបន់មួយនេះ ក្លាយជាសមរភូមិដ៏ក្តៅគគុក សម្រាប់ការផលិតរថយន្ត។ នេះបើតាមការចុះផ្សាយរបស់ Nikkei Asia កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
ការចុះផ្សាយរបស់សារព័ត៌មានជប៉ុននេះ គឺដកស្រង់ចេញពីទិន្នន័យរបស់ឧស្សាហកម្មរថយន្តក្នុងប្រទេសទាំងបីនេះ ព្រមទាំងទិន្នន័យពី ប្រទេសវៀតណាម និងហ្វីលីពីនផងដែរ គិតចាប់ពីខែមករា ដល់ មីនា ឆ្នាំ២០២៤។
បើតាមសមាគមយានយន្តម៉ាឡេស៊ី បានឱ្យដឹងថា ការលក់បានកើនឡើង ៥% នៅក្នុងត្រីមាសទី១ ស្មើនឹងចំនួនជាង ២០,២២ម៉ឺនគ្រឿង។ កំណើននៃការលក់រថយន្តនេះ ក៏ដោយសារតែការបន្ធូរបន្ថយពន្ធសម្រាប់រថយន្តដែលផលិតក្នុងស្រុក ជាពិសេសប្រេនរថយន្តក្នុងស្រុក Perodua និង Proton ដែលមានចំណែកទីផ្សារដល់ ៦០% ឯណោះ។
ចំណែកការលក់រថយន្តនៅក្នុងប្រទេសថៃវិញ បានធ្លាក់ចុះ ២៥% នៅត្រីមាសទី១ ឆ្នាំនេះ។ ការធ្លាក់ចុះនេះ បានចាប់ផ្តើមឡើងតាំងពីខែមិថុនា ឆ្នាំ២០២៣មកម្ល៉េះ។ ក្នុងនោះមានមូលហេតុធំមួយដែលពាក់ព័ន្ធនឹងបញ្ហាកម្ចីទិញរថយន្ត។ យ៉ាងណាក៏ដោយ ទីផ្សាររថយន្តអគ្គិសនីក្នុងប្រទេសនេះ បានកើនឡើង ដោយសារតែការចូលមករបស់ក្រុមហ៊ុនចិន៕