• 2024-04-10 03:45:08
  • ផលិតផលថ្មី

Toyota 4Runner 2025 កែរាងថ្មីជាលើកដំបូង និងមកជាមួយ​ម៉ាស៊ីន Hybrid

  • 2024-04-10 03:45:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត Toyota បាន​បញ្ចេញជាផ្លូវការរថយន្ត SUV 4Runner 2025 ដែល​បាន​កែរូបរាងថ្មីជាលើកដំបូង​ក្នុងរយៈពេល ១៥ឆ្នាំ។ អ្វីដែល​គួរឱ្យកត់សម្គាល់ជាងនេះទៀត គឺវាមកជាមួយ​ជម្រើសម៉ាស៊ីន Hybrid ទៀតផង។

បើមើលទៅផ្នែកខាងមុខ គឺស្រដៀងនឹង​ភីកអាប់ Tacoma ស៊េរីថ្មី ហើយបើទោះបីជា 4Runner នេះ មិនមែនជាភីកអាប់ក៏ដោយ ពោលវាគឺជា SUV ដែលផ្តោតទៅលើ​ផ្លូវ Off-road ផងដែរ។

លោក Dave Christ អនុប្រធាន​ក្រុមហ៊ុន Toyota Group បាន​ឱ្យដឹងថា រថយន្ត All-new 4Runner នេះ មាន​សមត្ថភាពខ្លាំងមិនគួរឱ្យជឿ ក្នុង​ចំណោមគ្រួសារ Truck។​ ក្រុមហ៊ុន​លក់ 4Runners បាន​ជាង ៣លានគ្រឿង ក្នុងរយៈពេល ៤០ឆ្នាំ ហើយ​សម្រាប់​ម៉ូឌែលជំនាន់​ទី៦​នេះ ផ្តល់រូបរាងថ្មី និងលក្ខណៈពិសេស ដល់ការបើកបរបែបផ្សងព្រេង។

រថយន្ត 4Runner 2025 ត្រូវបានទម្លាក់ពីម៉ាស៊ីន V6 មកប្រើម៉ាស៊ីន​ស៊ីឡាំង៤ ទាក់បូ i-Force និង Hybrid i-Force MAX ចំណុះ ២,៤លីត្រដូចគ្នា។ សម្រាប់ម៉ាស៊ីន i-Force គឺផលិតបានកម្លាំង ២៧៨សេះ និងកម្លាំងរមួល ៤២៩ញូតុនម៉ែត្រ ខណៈ Hybrid i-Force MAX ផលិតបានកម្លាំងធំជាងនេះ គឺ ៣២៦សេះ និង ៦២៩ញូតុនម៉ែត្រ។

ចំពោះ​តម្លៃរបស់រថយន្តនេះ ក្រុមហ៊ុន Toyota មិនទាន់ប្រកាស​ឱ្យដឹងនៅឡើយ តែគេរំពឹងថា នឹង​មានតម្លៃចាប់ពី ៤ម៉ឺន ដល់ ៦ម៉ឺនដុល្លារ​នៅទីផ្សារអាមេរិក៕

អត្ថបទ៖ សំភី

មតិយោបល់