/Week-(34)/65efd2990b12c_1710215820_medium.jpg)
- 2024-03-12 03:58:50
- ព័ត៌មាន
អាចទេ? ៣ឆ្នាំក្រោយ ឡានអគ្គិសនី នឹងមានតម្លៃទាបជាងឡានសាំង
- 2024-03-12 03:58:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចទេ? ៣ឆ្នាំក្រោយ ឡានអគ្គិសនី នឹងមានតម្លៃទាបជាងឡានសាំង
ចន្លោះមិនឃើញ
មិនយូរប៉ុន្មានទៀតទេ ពោលគឺត្រឹមរយៈពេល ៣ឆ្នាំទៀតតែប៉ុណ្ណោះ រថយន្តអគ្គិសនី នឹងមានតម្លៃធូរថ្លៃជាងរថយន្តចំហេះក្នុង។ នេះបើតាមការព្យាកររបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Gartner របស់សហរដ្ឋអាមេរិក។
ក្រុមហ៊ុននេះ បានអះអាងក្នុងរបាយការណ៍របស់ខ្លួនដែលចេញផ្សាយកាលពីសប្តាហ៍មុនថា ថ្លៃដើមផលិតកម្មរថយន្តអគ្គិសនី នឹងធ្លាក់ថ្លៃលឿនជាងតម្លៃអាគុយ ដែលនឹងជួយឱ្យតម្លៃរថយន្ត EV ធ្លាក់ថ្លៃប្រហែល ៣០-៤០ភាគរយ នៅត្រឹមឆ្នាំ២០២៧។
លោក Pedro Pacheco អនុប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Gartner បានលើកឡើងថា ការព្យាករពីតម្លៃរថយន្តអគ្គិសនីក្នុងរយៈពេល៣ឆ្នាំក្រោយ គឺដោយសារតែគំនិតច្នៃប្រឌិតថ្មីដែលជួយកាត់បន្ថយការចំណាយថ្លៃដើមផលិតកម្ម។
តែយ៉ាងណាមិញ របាយការណ៍របស់ក្រុមហ៊ុននេះ បានលើកឡើងថា ទោះបីជារថយន្តអគ្គិសនីមានតម្លៃទាបជាងមែន ប៉ុន្តែនៅពេលវាជួបគ្រោះថ្នាក់បុកប៉ះណាមួយ ការជួសជុលគឺនឹងថ្លៃជាងមុនប្រហែល ៣០% ឯណោះ។
ការធ្លាក់តម្លៃរថយន្តអគ្គិសនី មិនមែនមានន័យថា វាកំពុងជួបបញ្ហានោះទេ តែវាគ្រាន់តែជាការឈានចូលដល់ដំណាក់កាលថ្មីសម្រាប់ក្រុមហ៊ុនជាមួយផលិតផល និងសេវាកម្មដ៏ល្អបំផុត។
ខណៈដែលរថយន្តអគ្គិសនី កាន់តែពេញនិយមខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Garner បានប៉ាន់ស្មានថា ការដឹកជញ្ជូនរថយន្តអគ្គិសនីនឹងឈានដល់ ១៨,៤លានគ្រឿងក្នុងឆ្នាំ២០២៤នេះ និង ២០,៦លានគ្រឿងនៅឆ្នាំ២០២៥៕