• 2024-03-04 03:40:21
  • ផលិតផលថ្មី

មិនយូរទេ! នឹងបានឃើញរថយន្ត Toyota ម៉ូឌែលថ្មី ដែលជា Mini-LandCruiser ទំហំប៉ុន Corolla Cross

  • 2024-03-04 03:40:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បាន​ដាក់ពាក្យស្នើសុំ​ម៉ាកសម្គាល់ពាណិជ្ជកម្មឈ្មោះ ‘LandCruiser FJ’ ក្នុង​ប្រទេស​អូស្ត្រាលី ដែល​រថយន្តនេះ​ត្រូវបានគេរំពឹងថា ជាប្រភេទ LandCruiser ខ្នាតតូច ឬ Mini-LandCruiser។

ព័ត៌មាន​នេះ គាប់ជួន​នឹង​ការចេញផ្សាយរបស់វេបសាយជប៉ុន Best Car Web ដែល​ថា​រថយន្ត Toyota ថ្មីនេះ នឹងមានទំហំប៉ុន Corolla Cross និងប្រើម៉ាស៊ីនសាំង Hybrid។ ប្រសិន​បើ​រថយន្តថ្មីនេះ ប្រើ​ម៉ាស៊ីន Hybrid ពិតមែន គឺបង្ហាញ​យ៉ាងច្បាស់ថា Toyota កំពុងតែ​ងាករ៉េ​ចេញពីម៉ាស៊ីនម៉ាស៊ូតបណ្តើរៗហើយ។

រថយន្ត LandCruiser FJ នឹង​ធ្វើទំនើបកម្មថ្មីលើ​សែស្រលាយ 4WD របស់ Toyota ពោលគឺ​វានឹង​បញ្ជូនថាមពល​វិលកង់ទាំង៤ និងមានសមត្ថភាព​សណ្តោងបានដល់ទម្ងន់ ១,៥តោន ដែល​ជាស្តង់ដារថ្មី​សម្រាប់ performance នៃការបើកបរលើផ្លូវ off-road៕

អត្ថបទ៖ សំភី

មតិយោបល់