• 2024-02-29 03:25:18
  • ផលិតផលថ្មី

Honda CR-V 2025 ចេញហើយ មិនចាក់សាំង ហើយក៏មិនប្រើអគ្គិសនីសុទ្ធដែរ

  • 2024-02-29 03:25:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បាន​បញ្ចេញ​រថយន្ត​ដ៏មហាល្បីល្បាញ​របស់ខ្លួនគឺ CR-V 2025 ដោយ​ផ្លាស់ប្តូររូបរាង​ផ្នែកខាងមុនបន្តិចត្រង់ប៉ាណា ប៉ុន្តែ​អ្វីដែល​ជាការ​ផ្លាស់ប្តូរ​ដ៏ធំ​នោះ គឺ​វាមិនមក​ជាមួយម៉ាស៊ីនសាំង ឬអគ្គិសនីសុទ្ធនោះទេ ពោលគឺ​វាប្រើ​ចំហេះអ៊ីដ្រូសែន លាយ​នឹង​អាគុយ។

រថយន្ត​ SUV នេះ ត្រូវបានដាក់ឈ្មោះថា Honda CR-V 2025 e:FCEV គឺ​ជា​រថយន្ត​ដំបូង​ដែល​ផលិតនៅអាមេរិក ដែល​ដំណើរការរួមគ្នារវាង អ៊ីដ្រូសែន និងការសាកភ្លើង។ វា​បំពាក់ម៉ូទ័រ​អគ្គិសនី​មួយ​ផលិតបានកម្លាំង ១៧៤សេះ និងកម្លាំង​រមួល ៣១១ញូតុនម៉ែត្រ។ ធុងអ៊ីដ្រូសែន​របស់វា​​មានចំណុះ ៤,៣គីឡូក្រាម ពេលចាក់ពេញអាចធ្វើដំណើរបានចម្ងាយ ៤៣៥គីឡូម៉ែត្រ និងកញ្ចប់អាគុយ​ទំហំ ១៧,៧គីឡូវ៉ាត់ម៉ោង ដែលពេលសាកពេញ​អាចធ្វើដំណើរបាន​ចម្ងាយ ៤៧គីឡូម៉ែត្រ។

ផ្នែក​កាប៊ីនរបស់រថយន្តនេះ បំពាក់​កុងទ័រឌីជីថល ១០,២អ៊ីញ និង​ប្រព័ន្ធកម្សាន្ត​ថាច់ស្រ្គីន ៩អ៊ីញ មាន wireless charging, កម្តៅ​ពូក ប្រព័ន្ធត្រជាក់២ speaker Bose ១២គ្រាប់ និង​បំពាក់ប្រព័ន្ធ ADAS ដែល​ជាផ្នែក​នៃ Honda Sensing។

ចំពោះ​តម្លៃរថយន្ត​ CR-V នេះ Honda មិនទាន់​ប្រកាស​ឱ្យដឹងនៅឡើយទេ។ រថយន្ត​នេះ ក៏ទំនងមិនទាន់ចេញលក់​ភ្លាមៗដែរ ដោយ​នៅចុងឆ្នាំ២០២៤នេះ Honda នឹង​ដាក់​ដំណើរការជួល​ឱ្យអតិថិជន​ក្នុងរដ្ឋកាលីហ្វ័រញ៉ាតែប៉ុណ្ណោះ ខណៈរដ្ឋនេះ មានស្ថានីយបញ្ចូល​អ៊ីដ្រូសែន ចំនួន ៤៨កន្លែង៕

អត្ថបទ៖ សំភី

មតិយោបល់