- 2024-02-28 02:20:44
- ព័ត៌មាន
បន្ទាប់ពីឡានអគ្គិសនី bZ4X! ឥឡូវ Toyota ប្រកាសនាំចូលផ្តាច់មុខរថយន្ត Lexus ៨ម៉ូឌែលទៀតមកកម្ពុជា
- 2024-02-28 02:20:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពីឡានអគ្គិសនី bZ4X! ឥឡូវ Toyota ប្រកាសនាំចូលផ្តាច់មុខរថយន្ត Lexus ៨ម៉ូឌែលទៀតមកកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota ប្រចាំនៅកម្ពុជា បានប្រកាសនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើយានយន្ត និងគ្រឿងបន្លាស់ម៉ាក Lexus LM350h, Lexus LX600, Lexus NX350, Lexus RX500h, Lexus NX250, Lexus LS500, Lexus RX350 និង Lexus ES350 ក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួនគឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិពីក្រុមហ៊ុន Toyota Jidosha Kabushiki Kaisha (Toyota Motor Corporation) ប្រទេសជប៉ុន។
គួររំលឹកថា កាលពីដើមខែកុម្ភៈនេះ ក្រុមហ៊ុន Toyota ក៏បានបង្ហើបឱ្យដឹងដែរថា នឹងគ្រោងនាំយករថយន្ត ៤ម៉ូឌែលដែលមិនប៉ះពាល់បរិស្ថានចូលមកកម្ពុជា ដូចជា រថយន្តអគ្គិសនី bZ4X, រថយន្តអ៊ីដ្រូសែន Mirai, រថយន្ត Plug-in Hybrid គឺ Toyota Prius និង Corolla Cross ដែលជាប្រភេទ Hybrid៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB