- 2024-02-26 07:19:44
- ព័ត៌មាន
មិនមែន Tesla! មិនមែន Toyota! រកឃើញក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេ នៅដើមឆ្នាំនេះ
- 2024-02-26 07:19:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែន Tesla! មិនមែន Toyota! រកឃើញក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេ នៅដើមឆ្នាំនេះ
ចន្លោះមិនឃើញ
របាយការណ៍ថ្មីបំផុតមួយ បានបង្ហាញថា ក្រុមហ៊ុនដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងពិភពលោកនេះ គឺបានទៅលើក្រុមហ៊ុន Mercedes-Benz វ៉ាដាច់ក្រុមហ៊ុន Tesla។
ក្រុមហ៊ុនទីប្រឹក្សាអាជីវកម្ម និងវាយតម្លៃប្រេនរបស់អង់គ្លេស Brand Finance បានបញ្ចេញរបាយការណ៍របស់ខ្លួន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយចាត់ថ្នាក់ប្រេនក្រុមហ៊ុនរថយន្តថ្លៃបំផុត។ ក្នុងនោះ Mercedes-Benz ស្ថិតនៅលើគេ តម្លៃ ៥៩,៤ពាន់លានដុល្លារ (កើនឡើង ១%) វ៉ាដាច់ Tesla ដែលមានតម្លៃ ៥៨,៣ពាន់លានដុល្លារ (ធ្លាក់ចុះ ១២%) និងចំណាត់ថ្នាក់ទី៣ Toyota តម្លៃ ៥២,៧ពាន់លានដុល្លារ។
លោក Alex Haigh នាយកក្រុមហ៊ុន Brand Finance ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា ការធ្លាក់ចុះតម្លៃប្រេន Tesla បានឆ្លុះបញ្ចាំងថា ទីផ្សាររថយន្តអគ្គិសនី បាននឹងកំពុងកើនឡើងខ្លាំង ពោលគឺមានចូលរួមប្រកួតប្រជែងកាន់តែខ្លាំង។ ជាពិសេសគឺសកម្មភាពដ៏ចម្រូងចម្រាស់របស់លោក Elon Musk ក្នុងរយៈពេលចុងក្រោយនេះ បានជះឥទ្ធិពលមិនល្អឡើយ សម្រាប់ប្រេន Tesla។
លោកបន្ថែមថា បើមើលលើ Mercedes វិញ គឺបានរក្សានូវភាពប្រណីតនៃរថយន្តរបស់ខ្លួន ទាំងរថយន្តគ្រួសារ និងវ៉ែន បើទោះបីជាមានការប្រឈមពីប្រេនក្រុមហ៊ុនរថយន្តចិនយ៉ាងណាក៏ដោយ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB