• 2024-02-23 04:22:30
  • ផលិតផលថ្មី

កំពូលភីកអាប់ RAM 1500 ស៊េរី ២០២៥ ទម្លាក់​ម៉ាស៊ីន V8 ចោល​ហើយ មកបំពាក់​ម៉ាស៊ីន I6 វិញ

  • 2024-02-23 04:22:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត RAM 1500 ត្រូវបាន​បញ្ចេញ​ស៊េរីថ្មីឆ្នាំ​២០២៥ហើយ ដោយ​រូបរាង​របស់វា​មិនមាន​ការផ្លាស់ប្តូរអ្វីគួរឱ្យកត់​សម្គាល់ទេ ប៉ុន្តែ​អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺវាត្រូវបង្ខំចិត្តទម្លាក់ម៉ាស៊ីន V8 មកបំពាក់​ត្រឹមម៉ាស៊ីនរៀបជាអក្សរ I គឺ​ម៉ាស៊ីន I6 twin-turbocharged ចំណុះ ៣,០លីត្រ។

យ៉ាងណាមិញ ថ្វីបើវាប្រើម៉ាស៊ីនតូចជាងមុនមែន ប៉ុន្តែដោយសារតែវា​បានបំពាក់​ជាមួយ​បច្ចេកវិទ្យាទាក់បូភ្លោះ គឺ​វាបាន​បង្កើតកម្លាំងសេះខ្លាំងជាងមុនរហូតដល់ ៥៤០សេះ និង​កម្លាំងរមួល ៧០៦ញូតុនម៉ែត្រ ដំណើរការ​ជាមួយ​ប្រអប់លេខ​អូតូ Torqueflite 8HP75។ មិនតែប៉ុណ្ណោះ វា​ក៏ជួយដល់​ការសន្សំសំចៃ​ប្រេងផងដែរ ស៊ីប្រហែល ៩,៨លីត្រ/១០០គីឡូម៉ែត្រ លើផ្លូវក្រៅក្រុង។

កំពូលរថយន្តភីកអាប់ នេះ មកជាមួយ​ two speed transfer case និង Mode ដូចជា 4WD Auto, 4WD Low, Neutral និង Locked។ គ្រែដឹករបស់វា​អាចផ្ទុកឥវ៉ាន់ដល់ ១តោនឯណោះ។

ផ្នែកខាងក្នុង​របស់​រថយន្ត RAM 1500 Tungsten នេះ បំពាក់​ប្រព័ន្ធកម្សាន្ត touchscreen ចំនួនដែលមានទំហំ ១៤,៥អ៊ីញ និង​ ១០,៥អ៊ីញ ព្រមទាំង​កុងទ័រឌីជីថល ១២,៣អ៊ីញ និង​អេក្រង់ HUD ផងដែរ ខណៈ Speaker ២៣គ្រាប់​ម៉ាក Klipsch Reference៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

មតិយោបល់