• 2024-02-21 03:44:45
  • ផលិតផលថ្មី

BYD ចេញឡានថ្មីប្រភេទ Plug-in Hybrid តម្លៃ ១ម៉ឺន ១ពាន់ដុល្លារ ហើយថាវានឹងធ្វើឱ្យរង្គើដល់​ក្រុមហ៊ុន​ផលិតឡានសាំងសុទ្ធ

  • 2024-02-21 03:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបាន​ទម្លាក់តំណែង​របស់​ក្រុមហ៊ុន Tesla ក្នុងនាម​ជាអ្នកលក់​រថយន្ត​អគ្គិសនីដាច់ខ្លាំងជាងគេបង្អស់​នៅត្រីមាសចុងក្រោយ នៃឆ្នាំ២០២៣ រួចមក ឥឡូវនេះ BYD បាន​បន្តគំរាម​កំហែងដល់​ក្រុមហ៊ុន​ដែល​ផលិតរថយន្តសាំងសុទ្ធ គឺបានបញ្ចេញ​នូវរថយន្ត​ថ្មីប្រភេទ Plug-in Hybrid ម៉ូឌែល Qin Plus DM-i ដែលមាន​តម្លៃ​ត្រឹមតែ ១១០០០ដុល្លារ​ប៉ុណ្ណោះ ក្នុងទីផ្សារប្រទេសចិន។

ចំពោះ​តម្លៃប៉ុណ្ណេះ បើប្រៀបធៀប​នឹងរថយន្ត​ Plug-in Hybrid ដទៃទៀត គឺ​អាចចាត់ទុកថា រថយន្តនេះមានតម្លៃធូរថ្លៃជាងគេបង្អស់ហើយ នាពេលបច្ចុប្បន្ន​នេះ។ មិនតែប៉ុណ្ណោះ តាមរយៈសេចក្តីថ្លែងការណ៍របស់​ក្រុមហ៊ុន BYD ថែមទាំងបានអះអាងទៀតថា «តម្លៃនេះ​គឺ​ធ្វើឱ្យរង្គើ​ដល់​ក្រុមហ៊ុន​ផលិត​រថយន្តសាំងសុទ្ធជាមិនខាន»។

ថ្វី​បើមានតម្លៃធូរថ្លែខ្លាំងបែបនេះពិតមែន ប៉ុន្តែវាមិនមែន​ជារថយន្ត​ប្រភេទ Mini នោះទេ ពោលគឺវា​ជាប្រភេទ Sedan ហើយ​ម៉ាស៊ីន​ក៏មិនតូចពេកដែរ គឺប្រើម៉ាស៊ីន​ចំណុះ ១,៥លីត្រ ផលិតបាន​កម្លាំង ១១០សេះ និងកម្លាំងរមួល ១៣៥ញូតុនម៉ែត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ ដែល​ផលិត​បានកម្លាំងសរុប ១៨០សេះ/៣១៦ញូតុនម៉ែត្រ និងជម្រើស ១៩៧សេះ/៣២៥ញូតុនម៉ែត្រ។

ជាមួយគ្នានេះ អាគុយរបស់​រថយន្ត BYD Qin Plus DM-i មាន​ទំហំ ៨,៣២គីឡូវ៉ាត់ម៉ោង អាច​ធ្វើដំណើរបាន​ចម្ងាយ ៥៥គីឡូម៉ែត្រ ពេលសាកពេញ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

មតិយោបល់