- 2024-02-20 07:25:25
- ព័ត៌មាន
លែងមានភ្នែក ៣ ទៀតហើយ! បែកធ្លាយរូបរាងកាមេរ៉ា iPhone 16 យកលំនាំតាមកាមេរ៉ា iPhone X
- 2024-02-20 07:25:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លែងមានភ្នែក ៣ ទៀតហើយ! បែកធ្លាយរូបរាងកាមេរ៉ា iPhone 16 យកលំនាំតាមកាមេរ៉ា iPhone X
ចន្លោះមិនឃើញ
ចាប់តាំងពីម៉ូដែល iPhone 13 មក ក្រុមហ៊ុន Apple បានដាក់កាមេរ៉ាខាងក្រោយនៅខាងផ្នែកមួយនៅជ្រុងខាងឆ្វេងខាងលើនៃបន្ទះខាងក្រោយ ។ ទោះបីជាយ៉ាងណាក៏ដោយ មានការរំពឹងទុកថា Apple នឹងត្រលប់ទៅការរចនាកាមេរ៉ា ដែលប្រើនៅលើ iPhone X (ជាមួយនឹងការដាក់ flash ខុសគ្នាបន្តិច)។
ផ្នែកមួយនៃហេតុផលដែលរូបភាព 3D សម្រាប់ Vision Pro មិនអាចថតជាមួយ iPhone 15 និង iPhone 15 Plus គឺដោយសារតែកាមេរ៉ាខាងក្រោយទាំងពីរមិនជាប់គ្នា។ តាមរយៈការត្រលប់ទៅការរចនាកាមេរ៉ាខាងក្រោយរបស់ iPhone 16 យកលំនាំតាម iPhone X ក្រុមហ៊ុន Apple នឹងមានកាមេរ៉ាទាំងពីរតម្រឹមគ្នាយ៉ាងល្អឥតខ្ចោះ ដើម្បីថត រូបភាព និងវីដេអូដែលមានលក្ខណៈ 3D។
MacRumors បានអះអាងថានឹងបង្ហាញរូបភាពគម្រូនៃ កាមេរ៉ាថ្មីរបស់ iPhone 16 ហើយនឹងធ្វើឱ្យមានភាពច្របូកច្របល់ជាមួយនឹងពាក្យចចាមអារ៉ាមមុនដែលបញ្ជាក់ថា កាមេរ៉ាទាំងពីរនឹងត្រូវបានតម្រឹមបញ្ឈរ។ ម៉ូដែល iPhone 16 គេរំពឹងថា Apple នឹងចេញលក់នៅ ខែកញ្ញា ខាងមុខនេះ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB