• 2024-02-15 08:37:03
  • ព័ត៌មាន

Galaxy S24 នឹងទទួលបានអេក្រង់កាន់តែច្បាស់ជាងមុន ដូចធម្មជាតិពិតៗ រួមទាំងមុខងារសំខាន់២នេះ

  • 2024-02-15 08:37:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើទូរស័ព្ទ Galaxy S24 នឹងទទួលបានជម្រើសបន្ថែមទៀត ទៅលើការកំណត់អេក្រង់របស់ពួកគេ រួមទាំងការថតរូប និងអាចបកប្រែភាសា នៅកំឡុងពេលនិយាយទូរស័ព្ទជាមួយនរណាម្នាក់ បានថែមទៀតផង នៅក្នុងការ update ថ្មីពី Samsung។

Samsung បានបន្ថែមនូវមុខងារ toggle ដែលគេឱ្យឈ្មោះថា “vividness” នៃម៉ូដែល Galaxy S24 ដូច្នេះអ្នកប្រើប្រាស់អាចជ្រើសរើស កំណត់ពណ៌អេក្រង់កាន់តែច្បាស់។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បាននិយាយថា ការ update នេះបង្កើត បទពិសោធន៍ សម្រាប់អ្នកប្រើប្រាស់ ទទួលបានអេក្រង់ទូរស័ព្ទពណ៌ធម្មជាតិដិតច្បាស់ជាងមុន និងអាចប្តូរបានតាមចិត្តផងដែរ។

កាមេរ៉ារបស់ Galaxy S24 ត្រូវបានក្រុមហ៊ុន ធ្វើឱ្យកាន់តែប្រសើរឡើងជាមួយនឹងការពង្រឹងមុខងារ Zoom មុខងារ portrait mode រួមទាំងការថតរូបពេលយប់ និងការថតវីដេអូដោយប្រើ rear camera។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ដោយផ្អែកលើមតិ feedback ពីអ្នកប្រើប្រាស់ តាមរយៈការ update នាពេលខាងមុខ យើងមានគោលដៅផ្តល់នូវជម្រើស option និងបទពិសោធន៍ដែលប្រសើរឡើងនៅលើអេក្រង់ និងកាមេរ៉ា ដែលរួមបញ្ចូលគ្នាទាំងផ្នែក Hardware និងផ្នែក Software។

ក្រុមហ៊ុន Samsung បាននិយាយថា ខ្លួននឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នូវមុខងារពិសេសនៅក្នុងខែ កុម្ភៈ ឆ្នាំ ២០២៤នេះ។ អេក្រង់ និងកាមេរ៉ារបស់ Galaxy S24 បានបង្ហាញពីការកែលម្អមួយចំនួនរួចមកហើយពីម៉ូដែលមុនៗ តួយ៉ាងដូចជាមុខងារ foreground blur នៅក្នុង portrait mode។ ក្រុមហ៊ុនក៏នឹងដាក់ឱ្យដំណើរការមុខងារបកប្រែ live call ផងដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Droid Life អត្ថបទ ៖ សង្ហា

មតិយោបល់