• 2024-02-13 03:48:57
  • ព័ត៌មាន

អនាគត វ៉ែនតាឆ្លាតវៃ អាចដើរតួជំនួសទូរស័ព្ទ! នេះជា Smart Glasses ប្រើបច្ចេកវិទ្យា AI ទំនើបខ្លាំង

  • 2024-02-13 03:48:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល និង វិវឌ្ឍន៍ទៅកាន់ AI ឆាប់ៗ ឧបករណ៍ទំនើបៗត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សឱ្យកាន់តែងាយស្រួលជាងមុន។

តួយ៉ាងនៅពេលថ្មីៗនេះ មានក្រុមហ៊ុនមួយ បានបង្កើ់តវ៉ែនតាវៃឆ្លាត ដោយមានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា AI ដើម្បីជួយឱ្យវ៉ែនតានេះកាន់តែមានមុខងារសម្បូរបែបនិងទំនើប។ វ៉ែនតា AI នេះ មានឈ្មោះថា Frame ហើយវាត្រូវបានបង្កើតឡើងដោយ Brilliant Labs ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា Start-Up មួយ។

វ៉ែនតា Smart Glasses នេះ មានមុខងារសំខាន់ៗដូចជា ការប្រើ AI ដើម្បីបកប្រែភាសា មុខងារ ស្វែករកនៅលើគេហទំព័រ និង មុខងារវិភាគបែប Visual នៅនឹងភ្នែកតែម្តង។ តាមការបង្ហាញនៅក្នុងវីដេអូបង្ហោះដោយ Brilliant Labs បានបង្ហាញឱ្យឃើញថា យើងអាចប្រើសំឡេងដើម្បីបញ្ជាវ៉ែនតាឱ្យធ្វើការ ពណ៌នាវត្ថុ ឫ ទីតាំងមួយដែលយើងកំពុងសម្លឹងមើល និង ស្វែករកព័ត៌មាននៅលើអ៊ិនធឺណែត និងកាន់តែពិសេសជាងនេះទៀតនោះ គឺមុខងារមួយដែលអាច ដឹងពីគ្រឿងផ្សំ នៅក្នុងអាហារដែលយើងកំពុងរៀបនឹងហូបថែមទៀតផង។ រាល់ព៍ត៌មានទាំងនោះ នឹងបង្ហាញចេញនៅនឹងមុខយើងតែម្តង។

ចំពោះតម្លៃរបស់វ៉ែនតាវៃឆ្លាត Smart Glasses AI នេះ វាត្រូវបានដាក់លក់នៅក្នុងតម្លៃ ៣៤៩ដុល្លារអាមេរិក ហើយប្រសិនបើត្រូវការទិញ Lens បន្ថែមទៀតនោះ តម្លៃរបស់វាកើនដល់ ៤៤៨ដុល្លារ។ វាមាន ៣ពណ៌ គឺពណ៌ខ្មៅ ពណ៌ ប្រផេះ និង ពណ៌ស៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ The Verge អត្ថបទ ៖ សង្ហា

មតិយោបល់