- 2024-02-06 02:38:06
- ព័ត៌មាន
មានដំណឹងថា iPhone 16 នឹងបំពាក់ដោយឈីបជំនាន់ថ្មី ខ្លាំងជាង ឈីប Apple M3 ទៀត
- 2024-02-06 02:38:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានដំណឹងថា iPhone 16 នឹងបំពាក់ដោយឈីបជំនាន់ថ្មី ខ្លាំងជាង ឈីប Apple M3 ទៀត
ចន្លោះមិនឃើញ
ទូរស័ព្ទ iPhone 16 មានដំណឹងថា Apple នឹងបំពាក់ Chip ខ្លាំងបំផុតមិនធ្លាប់មាននៅក្នុង Flagship Phone របស់ខ្លួន ដោយ Chip នេះមានកម្លាំងខ្លាំងជាង Chip M3 ទៅទៀត។
ចំពោះ Chip ដែល Apple អាចនឹងបំពាក់ទៅក្នុង iPhone 16 មានឈ្មោះ ថា A18 Pro Chip ដែលតាមការតេស្តនៅលើ Geekbench វាទទួលបានពិន្ទុ ៣៥០០ ចំពោះ Single-core ហើយចំណែក Multi-core វិញ វាទទួលបានពិន្ទុ ៨២០០។ បើតាមកម្លាំងម៉ាស៊ីននេះ Chip A18 Pro មានកម្លាំងខ្លាំង ដោយ single-core performance ដើរលឿនជាង Chip M3 រហូតដល់ទៅ ១៤ភាគរយ ហើយលឿនជាង Chip Qualcomm Snapdragon 8 Gen 4 រហូតដល់ទៅ ២៣ភាគរយ។
ចំណែក ទូរស័ព្ទ iPhone 15 Pro និង iPhone 15 Pro Max ត្រូវបាន Apple បំពាក់ Chip A17 Pro ដោយវាទទួលបានពិន្ទុ single-core ២៩០៦ និង ៧២៣១ ចំពោះ multi-core។ ដោយឡែក iPhone 16 អាចជាទូរស័ព្ទកំពូល ដោយតាមដំណឹង Apple គ្រោងនឹងបន្ថែមទំហំ Ram និង បន្ថែមប៊ូតុងសម្រាប់ថតរូបភាព និង វីដេអូ។ ក្រៅពីនោះ មុខងារ AI ក៏អាចនឹងបញ្ចុលទៅក្នុងទូរស័ព្ទ Flagship របស់ Apple មួយនេះដូចគ្នា៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB