- 2024-02-05 02:30:23
- ព័ត៌មាន
មនុស្សតម្រង់ជួរចាំទិញ វ៉ែនតា Vision Pro តែគ្រាន់តែគ្រឿង Accessories ថ្លៃជាង ១ពាន់ដុល្លារ
- 2024-02-05 02:30:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សតម្រង់ជួរចាំទិញ វ៉ែនតា Vision Pro តែគ្រាន់តែគ្រឿង Accessories ថ្លៃជាង ១ពាន់ដុល្លារ
ចន្លោះមិនឃើញ
ក្រោយការទន្ទឹងចាំអស់ពេលជាយូរនៃការដាក់លក់ផលិតផលថ្មីស្រឡាងរបស់ Apple គឺ វ៉ែនតា Vision Pro ពេលនេះវាត្រូវបានដាក់លក់ជាផ្លូវការនៅ ហាង Apple Official Store នៅក្នុងសហរដ្ឋអាមេរិក។
វ៉ែនតា Vision Pro ត្រូវគេចាត់ទុកថា ផលិតផលបែបច្នៃប្រឌិតខ្ពស់ដែលនាំយកនូវបទពិសោធន៍នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប មកកាន់អតិថិជន។ ជាក់ស្តែងគ្រាន់តែដាក់លក់ជាផ្លូវការនៅក្នុងសហរដ្ឋអាមេរិកភ្លាម Vision Pro មានអតិថិជន តម្រង់ជួររង់ចាំទិញ តែម្តង។ នាយកប្រតិបត្តិរបស់ Apple លោក Tim Cook បានធ្វើការស្វាគមន៍អតិថិជន ដែលកំពុងទន្ទឹងរង់ចាំទិញ វ៉ែនតា Vision Pro នៅក្នុង Flagship Store របស់ Apple ក្នុងទីក្រុង New York ។
ចំពោះអ្នកមកទិញផ្ទាល់នៅក្នុងហាង អាចធ្វើការសាកល្បងតេស្តជាលក្ខណៈ Demo។ វ៉ែនតា Vision Pro ត្រូវបាន Apple ដាក់លក់នៅក្នុងតម្លៃ ៣៤៩៩ដុល្លារ ជាមួយនឹងអង្គផ្ទុកទិន្នន័យ ២៥៦ជីហ្គាបៃ (256GB)។ នៅមានគ្រឿង accessories មួយចំនួនទៀត ដែល Apple បានដាក់លក់នៅក្រៅ មានដូចជា Lens មានតម្លៃ ៩៩ដុល្លារ និង case តម្លៃ ២០០ដុល្លារ និង battery pack holder តម្លៃ ៥០ដុល្លារ។ ដូចនេះ បើសិនជាសរុបតម្លៃទាំងអស់ វ៉ែនតា Vision Pro អាចមានតម្លៃរហូតដល់ទៅ ៤៦០០ដុល្លារ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB