• 2014-11-26 22:56:21
  • ព័ត៌មាន

​អ្នក​​ប្រើ​ត្អូញត្អែរ​ថា​​​ ​​អេក្រង់ iPhone 6/6 Plus ឆាប់​ឆ្កូត​​បន្ទាប់​ពី​​​​ប្រើ​​រយៈ​ពេល​ខ្លី​​

  • 2014-11-26 22:56:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​​​ពេល​កន្លង​ទៅ​មាន​​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​និយាយ​ថា​ iPhone 6/6 Plus ងាយ​នឹង​​កោង​ ហើយ​ឥឡូវ​នេះ​ទៀត​សោត​ស្រាប់​តែ​មាន​ម្ចាស់ iPhone 6/6 Plus ​ជា​​ច្រើន​នាំ​គ្នា​​ត្អូញត្អែរ​ថា​អេក្រង់​ iPhone 6/6 Plus របស់​ពួក​គេ​ឆាប់​ឆ្កូត។

 

មាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​នាំ​គ្នា​ចូល​ Comment  ក្នុង​ប្រអប់​ Support នៃ​វិបសាយ​ផ្លូវ​ការ​របស់ Apple ដោយ​ត្អូញត្អែរ​ថា​អេក្រង់ iPhone 6/6 Plus របស់​ពួក​គេ​ឆាប់​ឆ្កូត​ក្រោយ​ពី​បាន​ប្រើ​ប្រាស់​ប៉ុន្មាន​សប្ដាហ៍ ​ ទោះ​បី​ជា​ពួក​គេ​​ព្យាយាម​ថែ​​ទាំ​វា​យ៉ាង​ណា​ក៏​ដោយ​ (ទិន្នន័យ​​​ក្នុង​​ Apple Support​ គិត​ចាប់​ពី​ខែ​កញ្ញា)។

 

 

ស្នាម​ឆ្កូត​នៅ​លើ​​​អេក្រង់​ iPhone 6 ដែល​មិន​បិទ​​ Screen ប្លាស្ទិក​សម្រាប់​ការពារ​​

 

​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ Comment ក្នុង​ Apple Support ថា​​ពេល​​ដែល​គេ​ប្រើ​ iPhone 4s ឬ iPhone 5 (ដោយ​មិន​បាន​​​បិទ Screen ប្លាស្ទិក​ការពារ​​) រយៈ​​មួយ​ឬ​ពីរ​ឆ្នាំ​មក​ហើយ​ អេក្រង់​ទូរសព្ទ​របស់​ពួកវា​​មិន​ឃើញ​ឆ្កូត​នោះ​ទេ។  ប៉ុន្តែ​ដោយ​ឡែក​ចំពោះ iPhone 6/6 Plus (មិន​បិទ​ Screen ប្លាស្ទិក​ការពារ) ​ស៊េរី​ថ្មី​របស់​​ពួក​គេ​វិញ​ប្រើ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ក៏​​ឆ្កូត​បាត់​ទៅ​ហើយ។

 

ការ​​​ដែល​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ​ប្រើ​ប្រាស់​ iPhone 6/6 Plus ដោយ​មិន​បាន​បិទ Screen ប្លាស្ទិក​ការ​ពារ​គឺ​ដោយ​សារ​ពួក​គេ​គិត​ថា​អេក្រង់ iPhone ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល​រឹង​មាំ​​​ដូច iPhone 4s ឬ iPhone 5 ដែរ។

 

 

អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ដែល​មាន​បញ្ហា iPhone 6/6 Plus ឆាប់​ឆ្កូត​អេក្រង់​

 

ចំពោះ​អ្នក​ប្រើ​ប្រាស់​ខ្លះ​បាន​ព្យាយាម​ទាក់​ទង​ទៅ​​កាន់​​​ក្រុម​ការងារ​របស់ Apple ដើម្បី​សួរ​នាំ​ពី​​បញ្ហា​នេះ​ តែ​ដូច​ដែល​អ្នក​ប្រើ​ប្រាស់​បាន​ដឹង​រួច​មក​ហើយ​ថា​ក្រុមហ៊ុន​ Apple ក៏​ដូចជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ទូទៅ​មិន​ធានា​រ៉ាប់​រង​លើ​បញ្ហា​ខូច​ខាត​ផ្នែក​ខាង​ក្រៅ​​ទូរសព្ទ​នោះ​ឡើយ។

 

Apple តែង​តែ​បាន​ប្រកាស​ក្ដែងៗ​ថា​ អេក្រង់​​​ iPhone 6/6 Plus ផលិត​ចេញ​ពី​កញ្ចក់​រឹង​មាំ​ និង​ធន់​ជាង​កញ្ចក់​ដែល​បំពាក់​លើ​​ទូរសព្ទ​ផ្សេង​ៗ​ដែល​កំពុង​តែ​ដាក់​លក់​លើ​ទីផ្សារ តែ​នៅ​​​មិន​បាន​បញ្ជាក់​ថា​តើ​កញ្ចក់​ការ​ពារ​លើ​ iPhone 6/6 Plus នោះ​​ជា​ប្រភេទ Gorilla Glass 3 ឬ​ជា​​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ៕

 

អាន៖ ហាង​​​នានា​​​​ទប់​មិន​ឈ្នះ​ iPhone ​តម្លៃ​ទាប​លក់​ពី​ក្រុមហ៊ុន​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ appleinsider

មតិយោបល់