- 2014-11-26 22:37:17
- ព័ត៌មាន
ជនជាតិខ្មែរឡើងធ្វើជាអគ្គនាយកថ្មីក្រុមហ៊ុនលំដាប់ពិភពលោក RMA ប្រចាំកម្ពុជា
- 2014-11-26 22:37:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនជាតិខ្មែរឡើងធ្វើជាអគ្គនាយកថ្មីក្រុមហ៊ុនលំដាប់ពិភពលោក RMA ប្រចាំកម្ពុជា
ចន្លោះមិនឃើញ
លោក ខេវីន វីតក្រាស (Kevin Whitcraft) អគ្គនាយកនៃក្រុមហ៊ុន RMA Group បានប្រកាសតែងតាំងលោក ងន សំាង ជាអគ្គនាយកថ្មីប្រចាំប្រទេសកម្ពុជា ជំនួសលោក រ៉ាមីសារ៉ាហ្វ ដែលនឹងត្រូវបញ្ចប់តួនាទីនៅពេលដ៏ខ្លីខាងមុខនេះ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន RMA ដែល Sabay ទទួលបាន។
លោក ងន សាំង អគ្គនាយកថ្មី RMA ប្រចាំនៅកម្ពុជា
លោក ខេវីន វីតក្រាស (Kevin Whitcraft) អគ្គនាយកនៃក្រុមហ៊ុន RMA Group មានប្រសាសន៍ថា “ខ្ញុំមានសេចក្ដីរីករាយ ក្នុងការជ្រើសរើសជនជាតិខ្មែរក្នុងការដឹកនាំអាជីវកម្មដ៏ធំរបស់យើងប្រចាំកម្ពុជា"។
លោក ងន សាំង នឹងត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រង និងដឹកនាំក្រុមហ៊ុនRMA ប្រចាំកម្ពុជា ដោយផ្ដោតទៅលើវិស័យយានយន្ត ហេដ្ឋារចនាសម្ព័ន្ធ សំណង់ កសិកម្ម ផលិតផលចម្រុះ ផ្នែកសេវាកម្មហិរញ្ញវត្ថុ និងចំណីអាហារ។
ក្នុងជីវប្រវត្តិសង្ខេប ក្រុមហ៊ុន RMA បានបញ្ជាក់ថា លោក ងន សាំង បានចូលបម្រើការងារនៅក្រុមហ៊ុន RMA ក្នុងឆ្នាំ ១៩៩៦ ក្នុងនាមជាបុគ្គលិកហាត់ការ។ រយៈកាលបន្តបន្ទាប់ លោកបានវិវឌ្ឍន៍ខ្លួនមកកាន់តួនាទីសំខាន់ៗជាច្រើនដូចជាក្នុងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ និងក្រោយមកក៏ត្រូវបានតែងតាំងជាអគ្គនាយករងនិងនាយកផ្នែកហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៧។
លោក រ៉ាមី សារ៉ាហ្វ
លោក ងន សាំងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្មពីវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ី (Asian Instituteof Technology) ពីប្រទេសថៃ។ លើសពីនេះទៅទៀត លោកគឺជាជនជាតិខែ្មរទីមួយ ដែលបានទទួលការសិក្សាជំនាញ គ្រប់គ្រង អាជីវកម្មពីសាកលវិទ្យាល័យហាវើត ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិច (Harvard Business School General Management Program).
សូមបញ្ជាក់ផងដែរថា លោក រ៉ាមី សារ៉ាហ្វ នឹងត្រូវបញ្ចប់តួនាទីរបស់ខ្លួនជាអគ្គនាយកប្រចាំប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ ខែធ្នូនេះតទៅ ដើម្បីបំពេញការងារថ្មី។
អត្ថបទ៖ ប៊ុណ្ណារ៉ា