• 2024-01-24 08:54:12
  • គន្លឹះ

បើកឡាន​សុខៗ​ស្រាប់តែលោត​សញ្ញា​ធុងសាំង ដឹងអត់ថា​អ្នកអាចបើកបាន​ប៉ុន្មានគីឡូទៀតទើបឡានរលត់?

  • 2024-01-24 08:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង្វល់​ដ៏ធំមួយរបស់​អ្នកបើកបររថយន្ត គឺនៅពេល​ឃើញ​លោតសញ្ញាធុងសាំងក្នុងកុងទ័រម្តងៗ ដែលបញ្ជាក់​ថា រថយន្តសល់សាំងក្នុងកម្រិតទាបបំផុត​ដែល​តម្រូវឱ្យចាក់បំពេញ​ជាបន្ទាន់។ យ៉ាងណាមិញ ប្រសិន​បើអ្នកកំពុង​ស្ថិតនៅឆ្ងាយពី​ការ៉ាស់សាំងហើយឃើញ​សញ្ញាធុងសាំងនេះ ប្រាកដ​ជាធ្វើឱ្យអ្នកមានអារម្មណ៍មិនស្ងប់​ឡើយ ព្រោះខ្លាច​រលត់​រថយន្ត​កណ្តាលផ្លូវ។

ការពិតទៅ នៅពេល​លោតចេញ​សញ្ញាធុងសាំង​នេះម្តងៗ វាបង្ហាញ​ថា កម្រិត​សាំង​គឺ​នៅសល់​ប្រមាណពី ១០ ទៅ ១៥ភាគរយនៃចំណុះធុងសាំង​រថយន្តនីមួយៗ ដែល​អនុញ្ញាតឱ្យ​អ្នកអាចបើកបរ​បាន​រាប់សិបគីឡូម៉ែត្រទៀត ទើបអស់​សាំងតែម្តង នេះបើយើងនិយាយតែការបើកបរលើ​ផ្លូវ​ដែលមិនមាន​ការកកស្ទះ។

មានការសិក្សាមួយ​ទៅលើ​រថយន្តចំនួន​ ៥០ម៉ូឌែល​ដែលលក់​នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ​២០១៥ ដែល​បង្ហាញ​ពីចម្ងាយ​បើកបរ​ ក្រោយចេញសញ្ញាធុងសាំង។ ទោះជាយ៉ាងនេះក្តី រថយន្តស៊េរីចាស់ៗ ឬទំនើបជាងនេះ ក៏ប្រហែលមិនខុសគ្នាប៉ុន្មានដែរ។ ក្នុងនោះយើងសូមលើយក Toyota Camry ដែលបន្ទាប់ពីចេញសញ្ញា​ធុងសាំង គឺ​នៅសល់សាំងក្នុងធុងប្រមាណ ៩,៨លីត្រទៀត និងអាច​បើកបានចម្ងាយប្រហែល ១០០គីឡូម៉ែត្រឯណោះ។ សូមមើលតារាងខាងក្រោមបន្ថែម៖

ទោះក្នុង​ស្ថានភាព​បែបណាក៏ដោយ យើងសូមណែនាំថា កុំព្យាយាមប្រថុយ​បើកបរ​ទាំងសាំង​ក្នុងកម្រិតទាបឱ្យសោះ ព្រោះ​ប្រសិនបើអ្នកបើករហូតទាល់តែសាំងស្ងួតអស់ វា​អាច​នឹង​បង្ក​ផលប៉ះពាល់​រថយន្ត ពោលគឺ​សាំងកាន់តែជិតអស់​ បូមសាំង​នឹងបូម​ដោយទាំងកំណកកម្ទេចកម្ទីដែល​ស្ថិតនៅបាតធុង ដែល​អាចធ្វើឱ្យ​ខូចបូមសាំង និង​តម្រងសាំង ព្រមទាំងសំបុកឃ្មុំផងដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

មតិយោបល់