• 2024-01-09 03:18:40
  • ព័ត៌មាន

ទីបំផុត Apple ប្រកាសថ្ងៃដាក់លក់ជាផ្លូវការ វ៉ែនតា Vision Pro ក្នុងតម្លៃចាប់ពី ៣៥០០ដុល្លារឡើងទៅ

  • 2024-01-09 03:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាននិយាយកាលពីពេលថ្មីៗនេះថា វ៉ែនតា Vision Pro របស់ខ្លួននឹងអាចរកទិញបាននៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយការបញ្ជាទិញជាមុន (pre-order) នឹងចាប់ផ្តើមនៅថ្ងៃទី ១៩ ខែមករា ។

វ៉ែនតា Vision Pro ដែលជាផលិតផលមួយរបស់ Apple រចនាភ្ជាប់ជាមួយ hardware ដ៏ថ្មីស្រឡាង និងមានមហិច្ឆតាបំផុតរបស់ Apple ក្នុងរយៈពេលជាច្រើនឆ្នាំ ក៏ជាផលិតផលមួយក្នុងចំណោមផលិតផលដែលមានតម្លៃបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះផងដែរ ដោយ Vision Pro មានតម្លៃចាប់ពី ៣៥០០ដុល្លារ។ Apple បានបញ្ជាក់ថា Vision Pro នឹងមានអង្គផ្ទុកទិន្នន័យ ២៥៦GB ហើយគ្រឿង accessories មួយចំនួននឹងដាក់លក់ផ្សេងនៅខាងក្រៅ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលប្រកាសពីកាលបរិច្ឆេទនៃការដាក់លក់ជាផ្លូវការរបស់ Vision Pro នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook មិនបានច្រានចោលពាក្យថា "Apple Vision Pro គឺជាឧបករណ៍អេឡិចត្រូនិកទំនើបបំផុតដែលមិនធ្លាប់បានបង្កើតឡើងពីមុនមក" ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់