- 2023-12-18 07:42:16
- ព័ត៌មាន
SUV អគ្គិសនីទី១របស់ Honda មិនមែនផលិតនៅចិន ជប៉ុន ឬអាមេរិកនោះទេ គឺផលិតនៅប្រទេសថៃ
- 2023-12-18 07:42:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SUV អគ្គិសនីទី១របស់ Honda មិនមែនផលិតនៅចិន ជប៉ុន ឬអាមេរិកនោះទេ គឺផលិតនៅប្រទេសថៃ
ចន្លោះមិនឃើញ
បន្ទាប់ពី Honda បានបញ្ចេញគំរូរថយន្តអគ្គិសនី SUV ទីមួយរបស់ខ្លួនម៉ូឌែល e:N1 នាពេលកន្លងមក ទើបតែពេលនេះវាបានចូលក្នុងសង្វាក់ផលិតកម្មហើយ គឺផលិតនៅរោងចក្រ Honda ក្នុងសួនឧស្សាហកម្ម Rojana ខេត្ត Prachinburi ប្រទេសថៃ។ នេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុនជប៉ុនផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃ។
ក្រុមហ៊ុន Honda បានបញ្ជាក់ថា ការបើកខ្សែសង្វាក់ផលិតកម្មរថយន្តអគ្គិសនីនេះនៅក្នុងប្រទេសថៃ គឺជាជំហានដ៏សំខាន់មួយសម្រាប់ Honda ដែលបង្ហាញពីទំនុកចិត្តរបស់ខ្លួន ក្នុងការបន្តអាជីវកម្មនៅប្រទេសនេះ។ វាក៏បានបង្កើតតម្លៃបន្ថែមសម្រាប់ឧស្សាហកម្មរថយន្តនៅក្នុងប្រទេសថៃផងដែឬ ទាំងការផលិត និងការប្រើប្រាស់គ្រឿងបង្គុំក្នុងស្រុក។
ការចាប់ផ្តើមប្រកាសលក់រថយន្តអគ្គិសនី e:N1 នេះ នឹងធ្វើឡើងនៅត្រីមាសទី១ ឆ្នាំ២០២៤។
យ៉ាងណាមិញ Honda មិនទាន់បានប្រកាសពី Spec របស់រថយន្តអគ្គិសនីនេះនៅឡើយទេ។ ប៉ុន្តែបើតាមគំរូ e:N1 ដែលបង្ហាញកន្លងមក គេប៉ាន់ស្មានថា វាអាចនឹងបំពាក់អាគុយ ៦៨,៨គីឡូវ៉ាត់ម៉ោង ម៉ូទ័រអគ្គិសនីកម្លាំង ២០១សេះ និងកម្លាំងរមួល ៣១០ញូតុនម៉ែត្រ។ ពេលសាកពេញម្តង វាអាចនឹងធ្វើដំណើរបានចម្ងាយជាង ៤០០គីឡូម៉ែត្រ។
គួរដឹងថា ក្នុងឆ្នាំ២០២៣នេះ ការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ ត្រូវបានរំពឹងថា នឹងឈានដល់ ៨,៧% នៃគ្រប់រថយន្តទាំងអស់ ពោលគឺកើនឡើងពី ៣,៨% ក្នុងឆ្នាំ២០២២។ រដ្ឋាភិបាល បានជំរុញយ៉ាងខ្លាំងទៅលើការប្រើប្រាស់រថយន្តអគ្គិសនី។ កាលពីខែមុន នាយករដ្ឋមន្រ្តីថៃ បានបញ្ជាឱ្យគ្រប់ក្រសួងស្ថាប័ននានា ទិញរថយន្តអគ្គិសនីប្រើប្រាស់ ដើម្បីជំនួសរថយន្តចាស់ៗ ហើយបង្កើតស្ថានីយសាកភ្លើងឱ្យកាន់តែច្រើននៅទូទាំងប្រទេស។ ជាមួយគ្នានេះ គ្រប់សេវាដឹកជញ្ជូនសាធារណៈ ដូចជា រថយន្តក្រុង តាកស៊ី និងតុក-តុក ក៏នឹងត្រូវប្រើអគ្គិសនីផងដែរ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB