• 2023-12-02 14:07:29
  • ព័ត៌មាន

ក្ដៅៗ Rockstar ព្រលែងរូបមួយសន្លឹកពី GTA 6 ហ្វេន Like Share ភ្លូកទឹកភ្លូកដី

  • 2023-12-02 14:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះបន្ដិច ក្រុមហ៊ុនហ្គេមដ៏ធំ Rockstar Games បានដូរ Profile, អាប់ឌែត Cover និងដាក់ Story ថា ខ្លួននឹងបញ្ចេញ Trailer ដំបូង នាថ្ងៃទី៥ ខែធ្នូ ម៉ោង ៩យប់ (ម៉ោងនៅកម្ពុជា) ពីកំពូលហ្គេមថ្មី ដែលប្រភពធំៗជាច្រើនជឿជាក់ថា វាជាហ្គេមចោរលួចឡានថ្មី ឬ GTA 6។

វណ្ណកម្មវិធីនេះ បណ្ដាអ្នកលេងហ្គេមលើពិភពលោក បានរង់ចាំអស់រយៈពេលយូរមកហើយ ខណៈ Rockstar បានបញ្ចេញ GTA 5 តាំងពី ឆ្នាំ២០១៣ មកម៉្លេះ បើគិតទៅវាមានរយៈពេល ៩ឆ្នាំ មកហើយ។

គួរបញ្ជាក់ថាកន្លងមក ក្នុងឆ្នាំ២០២២ ដំណឹងពី GTA 6 បានលេចធ្លាយម្ដងមកហើយ ដោយក្រុមហ៊ុន Rockstar រងការវាយប្រហារពី Hacker ដោយបានចូលទៅទម្លាយឯកសារផ្ទៃសម្ងាត់ និងវីដេអូ footage រូបភាព និងវីដេអូ Gameplay របស់អនាគតហ្គេម GTA 6។ ដែលក្រុមហ៊ុនដ៏ល្បីខាងលើកំពុងខិតខំផលិត។ ក្រុមហ៊ុនក៏បង្ហាញពីការខកចិត្តយ៉ាងខ្លាំងផងដែរ និងបានប្រកាសថានឹងបន្តកិច្ចការធ្វើហ្គេមនេះបន្តទៀត។ បន្ទាប់មក Rockstar ក៏ព្យាយាមទប់ស្កាត់ និងបិទអស់រាល់បណ្ដាការលេចធ្លាយទាំងនោះលើអនឡាញ។

ជុំវិញការលេចធ្លាយ Hacker ក៏បានចែករំលែកព័ត៌មានលម្អិតបន្ថែមទៀត ដែលទាក់ទងនឹងការបញ្ចេញហ្គេម និងថវិកាផលិតទាំងស្រុង ដូចមានខាងក្រោមនេះ៖

  • ការកំណត់នៅក្នុង ឆ្នាំ២០២៣
  • ថវិកាផលិត ៥០០ លានដុល្លារ
  • ថវិកាធ្វើទីផ្សារ ១០០ លានដុល្លារ
  • ប៉ាន់ប្រមាណការលក់ក្នុង ២៤ម៉ោង ១ ពាន់លានដុល្លារ
  • គម្រោងបញ្ចេញហ្គេម ចុងឆ្នាំ២០២៤

គួរបញ្ជាក់ថា កាលពីជំនាន់ GTA 5 សរុបថវិកាផលិតនិងការធ្វើពាណិជ្ជកម្មក្រុមហ៊ុនចំណាយត្រឹម ២៥០ លានដុល្លារ ប៉ុណ្ណោះ ម៉្លោះហើយបើ GTA 6 ចំណាយដល់ទៅ ៦០០ លានដុល្លារ ពិតដូចលេចធ្លាយមែននោះ វានឹងធ្វើឱ្យ GTA 6 ក្លាយជាហ្គេមថ្លៃបំផុតដែលមិនធ្លាប់មាន៕

អត្ថបទ៖ កុសល

មតិយោបល់