- 2023-12-01 07:24:15
- ព័ត៌មាន
ផ្លូវ១ខ្សែនៅអាមេរិក ចាប់ផ្តើមបង្កប់ wireless charge សម្រាប់រថយន្តអគ្គិសនីហើយ គឺជិះបណ្តើរ សាកបណ្តើរតែម្តង
- 2023-12-01 07:24:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវ១ខ្សែនៅអាមេរិក ចាប់ផ្តើមបង្កប់ wireless charge សម្រាប់រថយន្តអគ្គិសនីហើយ គឺជិះបណ្តើរ សាកបណ្តើរតែម្តង
ចន្លោះមិនឃើញ
ផ្លូវ១ខ្សែក្នុងទីក្រុង Destroit នៃរដ្ឋ Michigan បានបំពាក់ប្រព័ន្ធសាកថ្មឥតខ្សែ (wireless charge) សម្រាប់រថយន្តអគ្គិសនី មុនគេបង្អស់នៅសហរដ្ឋអាមេរិក។ ការបំពាក់ប្រព័ន្ធនេះ គឺជួយដល់ការសន្សំពេលវេលាបានយ៉ាងច្រើន ចំពោះអ្នកប្រើប្រាស់រថយន្តអគ្គិសនី។
ការដំឡើងប្រព័ន្ធសាកភ្លើងឥតខ្សែនេះ មានការជួយជ្រោមជ្រែងពីក្រុមហ៊ុនអ៊ីស្រាអែល Electreon នៅលើផ្លូវលេខ 14 ប្រមាណ ២៥% ហើយវាមានសុវត្ថិភាពទាំងអ្នកដំណើរ សត្វ និងចរាចរទាំងមូល។ គោលបំណងគឺដើម្បីជួយដល់បរិស្ថាន បង្កើនចម្ងាយបើកបរដោយមិនចាំបាច់ត្រូវរង់ចាំសាកភ្លើង និងកាត់បន្ថយការចំណាយលើទំហំអាគុយជាដើម។
ដើម្បីអាចសាកភ្លើងឥតខ្សែនេះបាន គឺតម្រូវឱ្យរថយន្តបំពាក់ឧបករណ៍ចាំបាច់ដែលត្រូវគ្នាជាមួយបច្ចេកវិទ្យាដែលដាក់បង្កប់តាមដងផ្លូវ ខណៈនាយកដ្ឋានដឹកជញ្ជូនប្រចាំរដ្ឋ Michigan នឹងពង្រីកបច្ចេកវិទ្យានេះបន្ថែមលើដងផ្លូវផ្សេងៗទៀតនាពេលអនាគត។
គួរដឹងថា ក្រុមហ៊ុន Electreon បានបង្កើតខ្សែផ្លូវដែលមាន wireless charge នេះ នៅតាមប្រទេសអឺរ៉ុបមួយចំនួន ដូចជា ស៊ុយអ៊ែត អាល្លឺម៉ង់និងបារាំង។
សូមជម្រាបថា ក្រុមហ៊ុននេះបានធ្វើការសាកល្បងដោយជោគជ័យនូវប្រព័ន្ធសាកភ្លើងឥតខ្សែតាមផ្លូវដោយជោគជ័យ ដោយបានសហការជាមួយ Toyota។ រថយន្តដែលត្រូវបានធ្វើតេស្តនោះ គឺជា Toyota RAV4 Plug-in Hybrid។ អាគុយរបស់វា អាចសាកឥតខ្សែ នៅតាមផ្លូវដែលគេបានរៀបចំដំឡើងបច្ចេកវិទ្យានេះ (Charging Path)។ ការសាកភ្លើងសរុបរបស់រថយន្តនេះ គឺមានទំហំ ២៤១,៦៩គីឡូវ៉ាត់ម៉ោង ជាមួយនឹងចម្ងាយបើកបរដោយប្រើអគ្គិសនីសុទ្ធ ១៩៥០គីឡូម៉ែត្រ ដោយវារត់ជាប់រយៈពេល ១០០ម៉ោង។ ចំពោះការបើកបរសាកល្បងនេះ គឺមានតៃកុងឆ្លាស់គ្នាបើកចំនួន ៥៥នាក់។ ប្រសិនបើរថយន្តខាងលើ មិនសាកភ្លើងឥតខ្សែតាមផ្លូវនេះទេ គឺវាអាចបើកបរបានចម្ងាយត្រឹមតែ ៧៥គីឡូម៉ែត្រតែប៉ុណ្ណោះ នៅពេលសាកពេញ ព្រោះតែអាគុយមានទំហំតូចត្រឹមតែ ១៨គីឡូវ៉ាត់ម៉ោង៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB