• 2023-11-14 04:04:41
  • ព័ត៌មាន

Toyota ត្រៀម​ដាក់ម៉ាស៊ីនថ្មី​មួយ​លើ​ LandCruiser! មិនមែន​សាំង-ម៉ាស៊ូត ឬអគ្គិសនី​នោះទេ

  • 2023-11-14 04:04:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota គ្រោងបំពាក់​ម៉ាស៊ីន​ចំហេះក្នុងប្រើថាមពលអ៊ីដ្រូសែន​លើ​រថយន្ត​ SUV Iconic ខ្នាតធំ​របស់ខ្លួន គឺ LandCruiser។

លោក Mitsumasa Yamagata ប្រធាន​រោងចក្រ​អ៊ីដ្រូសែន​នៃក្រុមហ៊ុន Toyota ប្រចាំ​ប្រទេស​អូស្ត្រាលី បាន​និយាយថា ក្រុមហ៊ុន​បាន​ស្រាវជ្រាវរុករក​ និងអភិវឌ្ឍ​បច្ចេកវិទ្យា​ចំហេះក្នុងអ៊ីដ្រូសែន​រួចរាល់ហើយ​សម្រាប់​រថយន្តធុនធំ ដោយរួមមានទាំង Toyota LandCruiser ផងដែរ។

លោកបន្តថា គុណសម្បត្តិ​នៃបច្ចេកវិទ្យានេះ អាច​ត្រូវបាន​ប្រើប្រាស់​សម្រាប់​រថយន្តធំៗទាំងនោះ ក្នុងការ​អូសសណ្តោង និង​ផ្ទុកឥវ៉ាន់ច្រើន។ ម៉ាស៊ីនអ៊ីដ្រូសែនដែលគ្រោង​បំពាក់​លើ LandCruiser នេះ គឺ​ដូចទៅនឹងរថយន្ត Toyota Mirai ដែល​ប្រើម៉ាស៊ីនអ៊ីដ្រូសែន​មុនដំបូងគេ​របស់ Toyota។ ក្រៅ​ពី​ SUV ធុនធំ​នេះ Toyota ក៏គ្រោង​បំពាក់ម៉ាស៊ីនអ៊ីដ្រូសែន លើ​រថយន្ត Off-road ថែមទៀតផង។

ចំណែក​លោក​ Matthew Callachor ប្រធាន​ក្រុមហ៊ុន Toyota ប្រចាំអូស្ត្រាលី​ បានបញ្ជក់ថា អ៊ីដ្រូសែន គឺនៅតែ​ជាការសិក្សា​ដ៏ធំ​ក្នុងសិទ្ធិផ្ទាល់​ខ្លួនសម្រាប់​ក្រុមហ៊ុន បើទោះ​បី​ជា LandCruiser បំពាក់​ម៉ាស៊ីនអ៊ីដ្រូសែន អាចទៅរួចក៏ដោយ។

គួរដឹងថា ថ្មីៗនេះ មាន​ការលេចធ្លាយ​នូវ​គំរូរថយន្ត Hydrogen HiAce ដែលប្រើម៉ាស៊ីនចំណុះ ៣,៤លីត្រ Twin-turbo V6 ដែល​ដូច​នឹងម៉ាស៊ីន LandCruiser 300 Series និង LX 600 ផងដែរ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

មតិយោបល់