- 2023-11-06 03:48:41
- ផលិតផលថ្មី
មិនមែនលំៗទេ! ចំណូលរបស់ Apple ពាក់កណ្តាលទៅហើយ គឺបានពីការលក់ iPhone 15
- 2023-11-06 03:48:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនលំៗទេ! ចំណូលរបស់ Apple ពាក់កណ្តាលទៅហើយ គឺបានពីការលក់ iPhone 15
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple ទើបតែបានប្រកាសចេញរបាយការណ៍ចំណូលប្រចាំត្រីមាសទី៤ នៃឆ្នាំ២០២៣ ដែលបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែកញ្ញា ដោយបង្ហាញពីការបន្តធ្លាក់ចុះថែមទៀត។
ចំណូលដែលក្រុមហ៊ុននេះទទួលបាន មានចំនួន ៨៩,៥ពាន់លានដុល្លារ ធ្លាក់ចុះ ១% ហើយបើគិតពីប្រាក់ចំណេញមានចំនួន ២២,៩ពាន់លានដុល្លារ។
អ្វីដែលគួរឱ្យកត់សម្គាល់បំផុត គឺ iPhone 15 ដែលបានបញ្ចេញកាលពីខែកញ្ញា គឺចូលរួមចំណែកជិត ៤៩% ទៅហើយក្នុងចំណូលសរុបរបស់ Apple នេះ ដែលស្មើប្រមាណ ៤៣,៨ពាន់លានដុល្លារ។ ជាមួយគ្នានេះ សេវាកម្មរបស់ Apple រួមមាន Apple Music, TV+ និង iCloud បានឈានដល់កំណត់ត្រាជាមួយចំណូល ២២,៣ពាន់លានឯណោះ។
យ៉ាងណាមិញ បើងាកទៅមើលផលិតផល ecosystem ដទៃទៀតរបស់ Apple គឺសុទ្ធតែមានការលក់ធ្លាក់ចុះ ដូចជាកុំព្យូទ័រ Mac, iPad និងនាឡិកា iWatch។
ទីផ្សារធំបំផុតរបស់ Apple នៅតែជាសហរដ្ឋអាមេរិក លក់បាន ៤០,១ពាន់លានដុល្លារ បន្ទាប់មក អឺរ៉ុប ២២,៥ពាន់លានដុល្លារ និងចិន ១៥,១ពាន់លានដុល្លារ៕