- 2023-10-30 08:56:55
- ព័ត៌មាន
ក្រុមហ៊ុនជប៉ុនផលិតប៊ូស៊ីដ៏ល្បីល្បាញមួយ ត្រៀម៣ពាន់លានដុល្លារដើម្បីអភិវឌ្ឍឈីបសម្រាប់រថយន្ត
- 2023-10-30 08:56:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនជប៉ុនផលិតប៊ូស៊ីដ៏ល្បីល្បាញមួយ ត្រៀម៣ពាន់លានដុល្លារដើម្បីអភិវឌ្ឍឈីបសម្រាប់រថយន្ត
ចន្លោះមិនឃើញ
ក្រុមហ៊ុនជប៉ុន Denso ដែលជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំឱ្យ Toyota ហើយដែលភាគច្រើន ប្រជាជនខ្មែរយើងស្គាល់ក្រុមហ៊ុននេះ តាមរយៈប៊ូស៊ីនោះ គឺនឹងត្រៀមកញ្ចប់វិនិយោគ ៣,៣ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍឈីប។
លោក Shinnosuke Hayashi បាននិយាយក្នុងព្រឹត្តិការណ៍ពិព័រណ៍ Japan Mobility Show នៅក្រុងតូក្យូ កាលពីសប្តាហ៍មុនថា ការវិនិយោគនេះ នឹងត្រូវធ្វើឡើងសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍ ក្នុងគោលបំណងផលិតឈីបដែលមានកម្លាំងខ្លាំង សម្រាប់ប្រើប្រាស់ក្នុងយានយន្ត។
លោកបញ្ជាក់ថា ការអភិវឌ្ឍឈីបនេះ ជាការពង្រីកផលិតកម្ម និងក្រុមហ៊ុននឹងបង្កើតសម្ព័ន្ធមិត្តយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនផ្សេងៗ ពោលគឺគ្រោងនឹងសហការជាមួយ Toyota និងក្រុមហ៊ុនដទៃ ទៅលើការអភិវឌ្ឍ Software រួមគ្នា សម្រាប់រថយន្ត។
កាលពីដើមខែតុលានេះ ក្រុមហ៊ុន Denso បានប្រកាសថា ខ្លួននឹងវិនិយោគ ៥០០លានដុល្លារទៅលើ SiC ដែលជាវត្ថុធាតុដ៏សំខាន់មួយក្នុងបន្ទះឈីប ដោយចូលរួមគ្នាជាមួយក្រុមហ៊ុនអាមេរិក Coherent៕