• 2023-10-30 04:00:35
  • ព័ត៌មាន

Tesla និង BYD ឈានដល់​ដំណាក់កាល​ជិត​ស្មើដៃគ្នាហើយ

  • 2023-10-30 04:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលនេះ BYD បានក្លាយ​ជាគូប្រជែង​ដ៏ស្រួចស្រាល​បំផុតហើយ​របស់​ Tesla ខណៈ​ចំនួន​លក់រថយន្ត​របស់​ក្រុមហ៊ុនចិនមួយនេះ ជិត​ស្មើនឹង​ចំនួន​លក់​របស់ Tesla ដ៏គួរឱ្យភ្ញាក់ផ្អើល។

ក្នុងត្រីមាសទី៣ នៃឆ្នាំ​២០២៣ Tesla នៅតែ​នាំមុខគេ​ក្នុងការលក់​រថយន្ត​អគ្គិសនី ជាមួយនឹង​ចំនួន ៤៣៥ ០៥៩គ្រឿង (កើនឡើង ២៧%) ប៉ុន្តែត្រូវបាន BYD ប៊ិះតាមទាន់ ដោយលក់បាន ៤៣១ ៦០៣គ្រឿង (កើនឡើង ៦៧%)។ នេះ​គឺ​ជាចំនួន​លក់​ដែល​ស្ទើរតែស្មើគ្នា​រវាង Tesla និង​ BYD ជាលើកដំបូង។ បន្ទាប់ពីគឺ Volkswagen លក់បាន​ចំនួន ២០៩ ៣៩៤​គ្រឿង (កើនឡើង៤១%)។

បើគិត​ក្នុងរយៈពេល ៩ខែ​នៃឆ្នាំ២០២៣នេះ Tesla លក់បាន​ចំនួនជាង ១,៣លានគ្រឿង (កើនឡើង ៤៦%), BYD ជាង ១,០៤លានគ្រឿង (កើនឡើង ៨០%) និង Volkswagen ជាង ៥៣ម៉ឺនគ្រឿង៕

អត្ថបទ៖ សំភី

មតិយោបល់