- 2023-09-21 04:34:23
- ព័ត៌មាន
អេមណាស់! iPhone 15 មានកន្លែងបង្ហាញពីពេលវេលាប្រើដំបូង កាលបរិច្ឆេទផលិត និងរាប់វដ្តជីវិតថ្មទៀតផង
- 2023-09-21 04:34:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេមណាស់! iPhone 15 មានកន្លែងបង្ហាញពីពេលវេលាប្រើដំបូង កាលបរិច្ឆេទផលិត និងរាប់វដ្តជីវិតថ្មទៀតផង
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ iPhone 15 នឹងអាចឆែកឃើញពីការរាប់វដ្តជីវិតថ្ម ពេលវេលាប្រើលើកដំបូង និងកាលបរិច្ឆេទនៃការផលិតស្មាតហ្វូនរបស់ខ្លួន។
ការបង្ហាញព័ត៌មាននេះ គឺសម្រាប់តែ iPhone 15 ចំនួន៤ម៉ូឌែល ដែលបង្ហាញចេញកាលពីសប្តាហ៍មុន ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 17។ ដោយឡែក iPhone មិនមានកន្លែងបង្ហាញនេះឡើយ ទោះជាដំឡើង iOS 17 ក៏ដោយ។
ដើម្បីឃើញព័ត៌មានទាំង៣នេះ គឺចូលទៅកាន់ Setting --→ General --→ About។
គួរដឹងដែរថា គ្រប់ iPhone 15 ក៏នឹងមានបន្ថែមមុខងារសុខភាពថ្មថ្មីមួយផងដែរ ដោយកំណត់មិនឱ្យស្មាតហ្វូននេះ សាកថ្មលើសពី ៨០% បានឡើយ ដើម្បីរក្សាអាយុកាល និងគុណភាពថ្ម។ យ៉ាងណាមិញ វាក៏នៅមានមុខងារ Optimized Battery Charging ដែលពេលសាកដល់ ៨០% គឺវានឹងមិនងាយសាកឡើងថែមទៀតទេ ដើម្បីកាត់បន្ថយពេលវេលាកុំឱ្យឆាប់សាកពេញពេក ព្រមទាំងមួយទៀត None គឺមិនត្រូវការមុខងារជំនួយថ្មពេលសាកឡើយ៕