- 2023-09-19 03:06:39
- ព័ត៌មាន
ឃើញមុខងាររបស់ iOS 17 ហើយ ច្បាស់ជាឆ្លេឆ្លារក WiFi ដើម្បីដំឡើងជាក់ជាមិនខាន
- 2023-09-19 03:06:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញមុខងាររបស់ iOS 17 ហើយ ច្បាស់ជាឆ្លេឆ្លារក WiFi ដើម្បីដំឡើងជាក់ជាមិនខាន
ចន្លោះមិនឃើញ
យប់មិញនេះ ក្រុមហ៊ុន Apple បានបញ្ចេញផ្លូវការហើយប្រតិបត្តិការជំនាន់ថ្មី iOS 17 ដែលបំពាក់មុខងារពិសេសថ្មីៗជាច្រើនគួរឱ្យចាប់អារម្មណ៍មែនទែន។ តែយ៉ាងណាក៏គួរសោកស្តាយផងដែរសម្រាប់ iPhone ស៊េរីចាស់ៗ ព្រោះថា ស្មាតហ្វូនដែលអាចដំឡើង iOS 17 គឺចាប់ពី iPhone XR មកដល់ iPhone 15 រួមទាំង iPhone SE ចាប់ពីជំនាន់ទី២មក។
ខាងក្រោមនេះ គឺជាមុខងារសំខាន់ៗចំនួន ១០ ដែលមកជាមួយ iOS 17៖
១. StandBy: វាបង្ហាញអេក្រង់ពេញតែម្តងងាយស្រួលឱ្យអ្នកប្រើប្រាស់ មើលឃើញពេលដាក់នៅឆ្ងាយពីខ្លួន ឬដាក់នៅចំហៀង ឬកំពុងសាកថ្មជាដើម។ ផ្ទៃ interface របស់មុខងារនេះ អាចកំណត់បង្ហាញជាម៉ោង ប្រតិទិន រូបថត ព្យាករណ៍អាកាសធាតុ ចាក់ចម្រៀង Widget និងផ្សេងៗ។
២. Contact Posters: iOS 17 អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្កើតជារូប Poster ដែលវានឹងបង្ហាញក្នុងអំឡុងពេលមាននរណាម្នាក់ខលចូលមក។ រូប Poster នេះ អាចដាក់ជារូបថតក៏បាន ឬរូប Memoji ក៏បានហើយពណ៌ font និង background ក៏អាចកំណត់បានផងដែរ។
៣. NameDrop: មុខងារនេះ គឺមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការចែករំលែកព័ត៌មានពីឈ្មោះលេខទូរសព្ទ ឬអ៊ីម៉ែលដែលបានរក្សាទុក ទៅកាន់ iPhone មួយទៀត ដោយគ្រាន់តែដាក់ស្មាតហ្វូនទាំងពីរជាប់គ្នា។
៤. Live Voicemail: មុខងារនេះផ្តល់ការកត់ត្រានៅម៉ោងជាក់លាក់លើអេក្រង់ ខណៈមាននរណាម្នាក់បានផ្ញើ Voicemail មក។
៥. Swipe to Reply in iMessage: ប្រសិនបើមានអ្នកផ្ញើសារតាមកម្មវិធី Messages មក គឺលោកអ្នកគ្រាន់តែគ្រវាសលើអេក្រង់ទៅខាងស្តាំលើសារណាមួយ នឹងចូលដល់កន្លែងឆាតនោះផ្ទាល់តែម្តង។
៦. Interactive Widgets: មុខងារនេះ គឺមាននៅលើ iPhone ទាំង Home Screen, Lock Screen និង StandBy View ថ្មី។
៧. Improved Autocorrect: ប្រព័ន្ធប្រតិបត្តិការនេះ កាន់តែមានភាពវៃឆ្លាតក្នុងការជួយកែអក្ខរាវីរុទ្ធឱ្យកាន់តែល្អប្រសើរឡើង។ លើសពីនេះ វាក៏អាចផ្តល់បង្ហាញពាក្យ ឬប្រយោគមកស្រាប់នូវអ្វីដែលយើងសរសេរទៀតផង។
៨. Apple Maps Offline: iOS 17 មានសមត្ថភាពអាចឱ្យអ្នកប្រើប្រាស់ដោនឡូតទុកទីតាំងណាមួយក្នុង Map សម្រាប់ប្រើប្រាស់ពេលគ្មានអ៊ីនធើណែត។
៩. Stickers Drawer: iOS 17 ផ្តល់ឱ្យការប្រើប្រាស់ Sticker ទាំងអស់ ដោយរួមមាន Live Stickers, emoji, Memoji និង iMessage sticker នៅកន្លែងតែមួយ។ ចំពោះ Live Stickers អាចត្រូវបានបង្កើតដោយការថាច់ និង hold ចំណុចណាមួយលើរូបភាពដូចជារូបឆ្មា ឬឆ្កែ ជាដើម។
១០. Hey Siri ត្រូវបានកាត់បន្ថយមកខ្លីត្រឹមតែហៅថា Siri បានហើយសម្រាប់ប្រើប្រាស់បើក voice assistant។