• 2023-09-18 03:21:11
  • ព័ត៌មាន

ក្រុមហ៊ុន Epson បង្ហាញភាពអស្ចារ្យនៃម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ (Laser Projectors) ប្រកបដោយភាពច្នៃប្រឌិត និងមានទំនុកចិត្តរំពឹងពីកំណើនវិជ្ជមាននៅក្នុងទីផ្សារកម្ពុជា

  • 2023-09-18 03:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Epsonដែលជាម៉ាកម៉ាស៊ីនបញ្ចាំងរូបភាពលក់ដាច់លំដាប់ថ្នាក់លេខមួយនៅលើពិភពលោក បានបញ្ចេញលក់ម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ3LCDម៉ូឌែលEB-PU2216B ដែលជាម៉ាកលេចធ្លោជាងគេមួយ។ វាត្រូវបានរចនាឡើងជាពិសេសសម្រាប់ការបញ្ចាំងរូបភាពធំ និងគុណភាពខ្ពស់។ ម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរម៉ូឌែលនេះ ផ្តល់នូវរូបភាពច្បាស់មិនគួរឱ្យជឿ ពណ៌មានភាពរស់រវើកនិងការបញ្ចាំងដូចរូបពិតជាក់ស្តែងអ៊ីចឹងដែលស័ក្តិសមឥតខ្ចោះសម្រាប់ការបង្ហាញក្នុងកម្រិតវិជ្ជាជីវៈនិងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យហាក់ដូចជាស្ថិតក្នុងទីតាំងពិតយ៉ាងដូច្នេះដែរ។

ក្រុមហ៊ុនEpsonតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនូវការច្នៃប្រឌិតបង្កើតថ្មី ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនិងតម្រូវការខ្ពស់របស់ទីផ្សារ។ ក្រោយពីជំងឺកូវីដ បានថមថយ ក្នុងរយៈកាលចុងក្រោយនេះសហគ្រាសជាច្រើនបានកែសម្រួលរបៀបរបបការងាររបស់ខ្លួនតាមរបៀបមួយដែលអនុញ្ញាតឱ្យមានភាពបត់បែនកាន់តែច្រើនជាងមុន។ តម្រូវការរបស់អ្នកប្រើប្រាស់សម្រាប់មាតិកាកម្សាន្តតាមអ៊ីនធឺណិតដែលអាចមើលនៅតាមគេហដ្ឋានបាន មានការរីកចម្រើនគួរឲ្យកត់សម្គាល់។ និន្នាការនេះ ឃើញមានការកើនឡើងច្រើន ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាហេតុធ្វើឲ្យតម្រូវការម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ ក៏មានការកើនឡើងដែរ។ ក្រុមហ៊ុនEpson បានអភិវឌ្ឍបច្ចេកវិទ្យា 3LCDសម្រាប់ម៉ាស៊ីនបញ្ចាំងឡាស៊ែររបស់ខ្លួនជាបន្តបន្ទាប់។ មកទល់នឹងពេលនេះក្រុមហ៊ុនEpsonបានចេញលក់laser-projector ជាច្រើនម៉ូឌែលទៅកាន់ទីផ្សារដើម្បីបំពេញតម្រូវការរបស់អតិថិជន។ សម្រាប់ម៉ូឌែល ដែលចេញលក់ក្នុងទីផ្សារកម្ពុជានៅថ្ងៃនេះរួមមាន៖ ម៉ូឌែលEB-PU2216B ម៉ូឌែល EB-770Fi ម៉ូឌែលEB-760W ម៉ូឌែលEB-L210SW ម៉ូឌែលEB-L210W និង ម៉ូឌែល EB-L260F។

ក្នុងចំណោមម៉ូឌែល ដែលទើបនឹងដាក់បង្ហាញEB-PU2216B គឺជាម៉ាកដ៏លេចធ្លោមួយដែលលើកយកមកបង្ហាញក្នុងពេលនេះ។មានទំហំតូចល្មម ម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរ 3LCD ដែលមានទម្ងន់ស្រាលបំផុតនេះ មានបាច់ពន្លឺ 16 000 lumens ។ បំពាក់ដោយបច្ចេកវិទ្យា 4K Enhancement និង HDR វាផ្តល់នូវគុណភាពបង្ហាញកម្រិត WUXGA ។ ដូច្នេះ រូបភាពនិងវីដេអូ ដែលបាញ់ចេញពីម៉ាស៊ីនម៉ូឌែលនេះមានភាពច្បាស់ល្អ និងមានពណ៌ធម្មជាតិរស់រវើក។ EB-PU2216B ភ្ជាប់មកជាមួយភាពបត់បែនដែលងាយស្រួលដំឡើង និងមានភាពធន់ប្រើប្រាស់បានយូរ។ វាអាចដំណើរការបានយ៉ាងល្អទោះបីស្ថិតនៅក្នុងតំបន់ដែលមានរំញ័រ ដូចជាក្នុងឆាកប្រគំតន្ត្រីជាដើម។ ជាងនេះទៅទៀត Lens របស់វា អាចប្រើប្រាស់បានជាមួយនឹង LensនៃProjectorស្រដៀងគ្នាផ្សេងទៀតបានផងដែរ។ វាអាចដាក់ម៉ាស៊ីនបញ្ចាំងរូបភាពពីររួមគ្នាបាន ដែលអាចបង្កើនពន្លឺទ្វេដង ដោយមិនចាំបាច់ប្រើកុំព្យូទ័របន្ថែមខាងក្រៅ(external computerware)។ កាន់តែប្រសើរជាងនេះទៅទៀតវាមានភាពធន់ទៅនឹងធូលីនិងផ្សែង ដោយសារតែសមាសធាតុសំខាន់ៗរបស់វាត្រូវបានបិទភ្ជិតយ៉ាងមានសុវត្ថិភាពជាទីបំផុត។ អ្នកប្រើប្រាស់អាចជឿជាក់បានថា ពន្លឺរបស់ឧបករណ៍នេះនឹងមានស្ថិរភាពក្នុងរយៈពេលយូរទោះបីជានៅក្នុងបរិយាកាសដែលមានធូលីច្រើនយ៉ាងណាក៏ដោយ។

អតិថិជនគោលដៅរបស់ម៉ូឌែលEB-PU2216B គឺគ្របដណ្ដប់លើគ្រប់អ្នកប្រើប្រាស់ម៉ាស៊ីនបញ្ចាំងរូបភាពទាំងអស់ពីព្រោះ ម៉ូឌែលនេះ ជាមួយនឹងលក្ខណៈពិសេសៗ អាចបម្រើមុខងារផ្សេងៗបានជាច្រើន និងមានប្រសិទ្ធភាពខ្ពស់គួរជាទីទុកចិត្ត។ ឧបករណ៍នេះ រំពឹងថានឹងទទួលបានការពេញចិត្តពេញថ្លើម និងគាំទ្រយ៉ាងខ្លាំងពីបណ្តាសហគ្រាស ស្ថាប័នរដ្ឋ គ្រឹះស្ថានអប់រំ អាជីវកម្មជួលម៉ាស៊ីនបញ្ចាំងរូបភាព និងអ្នករៀបចំព្រឹត្តិការណ៍ផ្សេងៗ។ ដោយសារទំហំតូច និងទម្ងន់ស្រាលរបស់វា EB-PU2216B ស័ក្តិសមឥតខ្ចោះសម្រាប់បន្ទប់ប្រជុំ សាលប្រជុំធំ សាលប្រគំតន្ត្រី សារមន្ទីរ កន្លែងទេសចរណ៍ និងទីតាំងផ្សេងៗជាច្រើនទៀត។

ក្រុមហ៊ុន Epson ជឿជាក់ថា និន្នាការ និងតម្រូវការថ្មីៗ នឹងបន្តលេចឡើងនៅលើទីផ្សារ។ ជាឧទាហរណ៍ កម្រិតរូបភាពទំហំ21:9ថ្មី(ultra-wide21:9) ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ និងគួរឱ្យរំភើប បានចាប់ផ្តើមដំណើរការរួចហើយ។បណ្តាសហគ្រាស និងគ្រឹះស្ថានអប់រំជាច្រើនបានទទួលយកឧបករណ៍ដែលមានមុខងារពិសេសនេះ ដើម្បីជួយដល់ការប្រជុំ ឬថ្នាក់រៀនកូនកាត់(hybrid classes) របស់ពួកគេ។ ការបញ្ចាំងរូបភាពមិនត្រឹមតែមានលក្ខណៈធំទូលាយ និងច្បាស់ត្រជាក់ភ្នែកប៉ុណ្ណោះទេវាក៏ថែមទាំងអាចឲ្យយើងជជែកគ្នាបានក្នុងពេលធ្វើបទបង្ហាញផងដែរ។ក្នុងពេលជាមួយគ្នានេះ អ្នកប្រើប្រាស់កាន់តែច្រើនឡើងៗ ចង់បានបទពិសោធន៍ទស្សនាភាពយន្តនៅផ្ទះដូចបានទស្សនានៅរោងកុនផ្ទាល់ដែរ ខណៈដែលអ្នកលេងហ្គេមវិញ ចង់បានបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យហាក់ដូចបានស្ថិតនៅក្នុងទីតាំងជាក់ស្តែងយ៉ាងដូច្នេះដែរ។ នៅក្នុងការលេងហ្គេម ការបង្ហាញរូបភាពកាន់តែធំ គុណសម្បត្តិក៏កាន់តែច្រើនដែរ។ មកដល់ពេលនេះ បច្ចេកវិទ្យាទំនើបជាច្រើនរបស់Epson បានយកឈ្នះលើឧបសគ្គចំពោះទំហំស៊ុម(frame size)នៃរូបភាព ដែលក្នុងនោះមានដូចជា៖ ម៉ាស៊ីនបញ្ចាំងរូបភាពម៉ូឌែល ultra-short-throw EB-770Fi និង ម៉ូឌែល EB-760W ក៏ដូចជា ម៉ូឌែល EB-L210SW ម៉ូឌែល EB-L210W និង ម៉ូឌែល EB-L260F ជាដើម។ ម៉ូដែលទាំងអស់នេះដំណើរការក្នុងរូបភាពកម្រិតFull HD ជាមួយនឹងទំហំរូបភាពសមាមាត្រ 16:9 និង 21:9 ។

ម៉ាស៊ីនបញ្ចាំងរូបភាព laser-projectorទាំងប្រាំមួយម៉ូឌែល ដែលត្រូវបានចេញលក់នៅថ្ងៃនេះ គឺជាសក្ខីភាពថ្មីមួយទៀតដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាក្រុមហ៊ុនEpson បានអភិវឌ្ឍការច្នៃប្រឌិតដោយជោគជ័យដែលអាចរួមបញ្ចូលគ្នានូវអ្វីៗគ្រប់យ៉ាងដែលអតិថិជនកំពុងស្វែងរក ដោយរាប់ទាំងពីការដំឡើងដែលមានភាពងាយស្រួល ភាពងាយស្រួលនៃការប្រើប្រាស់ ការបញ្ចាំងប្រកបគុណភាពខ្ពស់ភាពធន់ប្រើប្រាស់បានយូរ និងមានទម្ងន់ស្រាល ជាមួយនឹងប្រភពពន្លឺដែលដំណើរការបានរហូតដល់ 20 000 ម៉ោងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាងនេះទៅទៀត ឧបករណ៍ប្រកបដោយភាពច្នៃប្រឌិតថ្មីទាំងនេះ មិនតម្រូវឱ្យមានការថែទាំ ឬការផ្លាស់ប្តូរប្រភពពន្លឺនោះទេ។ឧបករណ៍ទាំងអស់នេះ សន្សំសំចៃទាំងថាមពល សន្សំសំចៃទាំងកន្លែងទុកដាក់។

កម្ពុជា គឺជាទីផ្សារដ៏សំខាន់មួយក្នុងតំបន់សម្រាប់ក្រុមហ៊ុនEpsonព្រោះ វាមានសក្តានុពលខ្ពស់។ វិស័យទេសចរណ៍វិស័យសេវាកម្មនិងឧស្សាហកម្មផលិតកម្មរបស់ប្រទេសមួយនេះ ត្រូវបានពង្រីកជាលំដាប់ ដែលជំរុញដល់កំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។ ក្នុងរយៈពេលក្រោយវិបត្តិនៃជំងឺកូវីដ អាជីវកម្មក្នុងប្រទេសកម្ពុជា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ដោយសារនិន្នាការឌីជីថល កាន់តែមានសម្ទុះដូច្នេះហើយទាំងផ្នែកអាជីវកម្ម និងមនុស្ស ចាំបាច់ត្រូវតែទទួលយកនូវបច្ចេកវិទ្យាថ្មីៗជាបន្តបន្ទាប់។ ដោយទទួលស្គាល់ថា ប្រទេសកម្ពុជា កំពុងឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលយ៉ាងរឹងមាំ ក្រុមហ៊ុន Epson បានកត់សម្គាល់ឃើញពីកត្តាវិជ្ជមានចំពោះតម្រូវការម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែរជាច្រើនបន្ថែមទៀតនៅក្នុងប្រទេសមួយនេះ។ ក្រុមហ៊ុនក៏ជឿជាក់ផងដែរថា តាមរយៈបច្ចេកវិទ្យាទំនើបលេខ 1 របស់ Epsonម៉ាស៊ីនបញ្ចាំងរូបភាពឡាស៊ែររបស់ខ្លួន នឹងបន្តទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗបន្ថែមទៀតពីអតិថិជនគ្រប់មជ្ឈដ្ឋានទាំងអស់នៅក្នុងប្រទេសកម្ពុជា៕

អំពីក្រុមហ៊ុន

Epson គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ឈានមុខគេនៅលើពិភពលោក ផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនងមនុស្ស ឧបករណ៍ប្រើប្រាស់ និងព័ត៌មាន តាមរយៈបច្ចេកវិទ្យាថ្មី ប្រកបដោយប្រសិទ្ធភាព ស្ថិរភាព និងភាពជាក់លាក់ ធ្វើឱ្យជីវិតរស់នៅនិងជួយពិភពលោកឱ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុននេះ ផ្តោតលើការដោះស្រាយបញ្ហាសង្គមតាមរយៈការបង្កើតម៉ាស៊ីនព្រីនថ្មីៗសម្រាប់ការប្រើប្រាស់តាមផ្ទះនិងការិយាល័យពាណិជ្ជកម្មនិងឧស្សាហកម្មការផលិតរូបភាពវីដេអូ និងរបៀបរបបរស់នៅ។ គោលដៅរបស់ក្រុមហ៊ុនEpsonគឺដើម្បីក្លាយជាក្រុមហ៊ុនមិនបញ្ចេញកាបូន និងលុបបំបាត់ការប្រើប្រាស់ធនធានកម្រក្រោមដីដូចជា ប្រេងនិងលោហៈនៅឆ្នាំ 2050។ ដឹកនាំដោយក្រុមហ៊ុន Seiko Epson Corporation ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុម Epson Group ទូទាំងពិភពលោក បង្កើតការលក់ប្រចាំឆ្នាំបានជាង ១ ទ្រីលានយ៉េន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ global.epson.com/ ។

អំពីក្រុមហ៊ុន Epson Singapore

ចាប់តាំងពីឆ្នាំ១៩៨២មកក្រុមហ៊ុនEpson បានបង្កើតវត្តមានដ៏រឹងមាំនៅលើទីផ្សារសំខាន់ៗទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។ ដឹកនាំដោយក្រុមហ៊ុន Epson Singapore នៃទីស្នាក់ការកណ្តាលក្នុងតំបន់ អាជីវកម្មរបស់ក្រុមហ៊ុន Epson ក្នុងតំបន់អាស៊ីអាគ្នេយ៍បានពង្រីកបណ្តាញយ៉ាងទូលំទូលាយក្នុងប្រទេសទាំង១១ ដោយទទួលខុសត្រូវលើការផ្គត់ផ្គង់ផលិតផលឌីជីថលទំនើបៗដល់អតិថិជននៅក្នុងទីផ្សារទាំងនេះតាម រយៈហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយរបស់ខ្លួនរួមមានហាងបម្រើសេវាកម្មជាង៥០០ហាង មជ្ឈមណ្ឌលផ្តល់ដំណោះស្រាយចំនួន៧និងរោងចក្រផលិតកម្មចំនួន៧។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ epson.com.sg/

អំពីក្រុមហ៊ុន Epson Thailand

ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងខែតុលា ឆ្នាំ១៩៩០ ក្នុងគោលបំណងលើកកម្ពស់ការលក់ និងទីផ្សារនៃផលិតផល Epson នៅប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង ប៉ាគីស្ថាន។ ក្រុមហ៊ុនEpson ថៃគឺជាមជ្ឈមណ្ឌលប្រចាំអនុតំបន់សម្រាប់ប្រតិបត្តិការរបស់ Epson នៅប្រទេសវៀមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន Epson ថៃមានបុគ្គលិកចំនួន ១៣២ នាក់ មជ្ឈមណ្ឌលសេវាកម្ម ១៧០ និងបណ្តាញចែកចាយចំនួន១៩៩នៅទូទាំងប្រទេស។ ផលិតផលទាំងអស់ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជា «ផលិតផលព័ត៌មានវិទ្យាដ៏ឈានមុខគេ» តាមរយៈការប្រើប្រាស់បានយូរនិងមានមុខងារល្អបំផុត ជាពិសេសនៅក្នុងប្រភេទផលិតផលអាជីវកម្ម និងសាជីវកម្ម រួមមាន ម៉ាស៊ីនព្រីនល្បឿនលឿន PrecisionCore និងបច្ចេកវិទ្យា Heat-Free, ម៉ាស៊ីនព្រីន Epson EcoTank និងម៉ាស៊ីនបញ្ចាំង Epson ជាមួយ បច្ចេកវិទ្យា 3LCD ជាដើម។ ផលិតផល Epson មិនត្រឹមតែបានជ្រៀតចូលទៅក្នុងទីផ្សារប្រទេសថៃ និងពង្រីកបានចំណែកទីផ្សារយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតបយ៉ាងល្អប្រសើរជាបន្តបន្ទាប់ទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ទៀតផង។ ទន្ទឹមនឹងការរក្សាឧត្តមភាពរបស់ខ្លួននៅក្នុងផលិតផល និង សេវាកម្ម ក្រុមហ៊ុន Epson ក៏ប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើតផលិតផលថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន៕ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://www.epson.co.th ។

សម្រាប់ព័ត៌មានផ្សេងៗ:

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី