- 2023-08-25 06:55:17
- ផលិតផលថ្មី
Mercedes-Benz ទើបតែបញ្ចេញឡានភ្លោះអគ្គិសនី២ម៉ូឌែល EQA & EQB
- 2023-08-25 06:55:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mercedes-Benz ទើបតែបញ្ចេញឡានភ្លោះអគ្គិសនី២ម៉ូឌែល EQA & EQB
ចន្លោះមិនឃើញ
ក្រុមហ៊ុន Mercedes-Benz ទើបតែបានបង្ហាញចេញរថយន្តអគ្គិសនី ២ម៉ូឌែល គឺ EQA ជាប្រភេទ Crossover និង EQB ជាប្រភេទ SUV ដែលជាស៊េរីឆ្នាំ២០២៤។
រូបរាងរបស់រថយន្តទាំងពីរ ត្រូវបានឌីហ្សាញស្រដៀងគ្នា ក្នុងនោះរួមមាន ចង្កៀង light bar អំពូលបំភ្លឺពេលថ្ងៃ ចង្កៀង LED និងប៉ាណាពណ៌ខ្មៅរំលេចដោយផ្កាយភ្លឺផ្លេកៗ និងមានឡូហ្គូ Mercedes នៅចំកណ្តាល។
រថយន្ត EQA និង EQB បំពាក់អក្រង់ថាច់ស្គ្រីនដូចគ្នា ទំហំ ១០,២៥អ៊ីញ ដំណើរការដោយប្រព័ន្ធ MBUX របស់ Mercedes ផ្ទាល់តែម្តង និងអាចភ្ជាប់ Wireless Apple CarPlay និង Android Auto ព្រមទាំងមានមុខងារយ៉ាងច្រើន។
រថយន្ត EQA មានជម្រើសកញ្ចប់អាគុយចំនួន ២ សម្រាប់ option ខុសៗគ្នា។ ទី១ គឺកញ្ចប់អាគុយទំហំ ៦៦,៥គីឡូវ៉ាត់ម៉ោង ដែលបំពាក់នៅលើ EQA 250, EQA 300 4Mati និង EQA 350 4Matic។ចំណែកទី២ កញ្ចប់អាគុយទំហំ ៧០,៥គីឡូវ៉ា់ត់ម៉ោង បំពាក់នៅលើ EQA 250+។
សម្រាប់រថយន្ត EQA 250 និង EQA 250+ បំពាក់ម៉ូទ័រអគ្គិសនីមួយ កម្លាំង ១៨៨សេះ ចំណែក EQA 300 4Matic និង EQA 350 4Matic បំពាក់ម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ២២៥សេះ និង ២៨៨សេះ។ យ៉ាងណាមិញ ក្រុមហ៊ុនមិនបានបញ្ជាក់ពីចម្ងាយបើកបរពេលសាកភ្លើងពេញនោះទេ។
ចំពោះរថយន្ត EQB វិញ ក៏មាន option EQB 250+, EQB 300 4Matic និង EBQ 350 4Matic។ ក្នុងនោះ option EQB 250+ បំពាក់ម៉ូទ័រអគ្គិសនី១ កម្លាំង ១៨៨សេះ។ ក្រៅពីនោះ បំពាក់ម៉ូទ័រអគ្គិសនី ២ ដោយ EQB 300 4Matic មានកម្លាំង ២២៥សេះ និង EBQ 350 4Matic មានកម្លាំង ២៨៨សេះ។ យ៉ាងណាមិញ គ្រប់ Option ទាំងអស់សុទ្ធតែមកជាមួយកញ្ចប់អាគុយទំហំ ៧០,៥គីឡូវ៉ាត់ម៉ោង៕