• 2023-08-21 04:03:18
  • ផលិតផលថ្មី

BYD ចេញ​រថយន្តថ្មី​មកប្រជែង​ជាមួយ​ Land Cruiser 2024 បើចាក់សាំង​ពេញ និងសាកថ្មពេញ រត់បាន ១២០០គ.ម

  • 2023-08-21 04:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន BYD ទើបតែ​បាន​បញ្ចេញ​រថយន្ត​ SUV បែប Off-Road ថ្មីរបស់ខ្លួន ម៉ូឌែល Fang Cheng Bao Leopard 5 ដែល​គេជឿជាក់​ថា នឹង​មកប្រជែង​ជាមួយ Toyota Land Cruiser 2024។

ទំហំរបស់រថយន្តនេះ គឺវាមាន​ប្រវែង ៤៨៩០មម ទទឹង ១០៧០មម កម្ពស់ ១៩២០មម និងមាន​ប្រវែង​ពីកង់មុខ​ទៅកង់​ក្រោយ ២៨០០មម ដែល​ស្មើនឹង​ទំហំ​រថយន្ត Land Cruiser ដែរ។

ផ្នែកខាងមុខ​របស់ Fang Cheng Bao Leopard 5 គួរ​ឱ្យចាប់អារម្មណ៍​បំផុត​គឺ​ជា​ចង្កៀង LED ដែលព័ទ្ធ​ជុំវិញ​ប៉ាណា និង​អំពូល​បំភ្លឺ​ពេលថ្ងៃ។ ឯផ្នែក​ខាងក្រោយ​ ធ្វើជាចង្កៀង​រាងបញ្ឈរ និង​បំពាក់​កង់សាគួរ។

ចំណែក​ផ្នែក​កាប៊ីន វាបំពាក់​អេក្រង់៣ រួមមាន​ ស្គ្រីន LED ដែល​ជា​កុងទ័រឌីជីថលនៅក្រោយដៃ​ចង្កូត និង​កណ្តាល​តាបឡូ​ជាអេក្រង់​ថាច់ស្គ្រីន និង​មួយទៀត​ជាអេក្រង់​ដាក់នៅមុខ​កៅអីអ្នកដំណើរ។ លើសពីនេះ វា​បំពាក់​អេក្រង់​ HUD ទំហំ ៥០អ៊ីញ ហើយ​ស្នូកកណ្តាលមាន​កន្លែងសាកថ្ម ចង្កឹះលេខអេឡិចត្រូនិច កន្លែង​ដាក់កែវ និងប្រដាប់​កល់ដៃជាដើម។

បើ​និយាយ​ពីកម្លាំង​ម៉ាស៊ីនវិញ ​រថយន្ត Fang Cheng Bao Leopard 5 ប្រើម៉ាស៊ីន Plug-in Hybrid របស់ BYD ដែល​ហៅថា Dual Mode Off-Road (DMO) ស៊ីឡាំង៤ ចំណុះ ១,៥លីត្រ និងម៉ូទ័រ​អគ្គិសនី២ ​ដែលផលិតបានកម្លាំង​សរុប ៦៧០សេះ និងកម្លាំង​រមួល ៧៦០ញូតុនម៉ែត្រ ដំណើរការជាមួយ​ប្រព័ន្ធប៉ុង 4WD និងប្រព័ន្ធ Lock ប៉ុង ៣ផ្សេងៗគ្នា។ អាគុយរបស់វា​ទំហំ ៣០គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយបើកបរបាន​ ១២៥គីឡូម៉ែត្រ។

ជារួម​ប្រសិន​បើ​រថយន្ត​នេះ ចាក់សាំង​ពេញ ៨០លីត្រ និងសាកថ្មពេញទៀតនោះ គឺ​អាច​រត់បានដល់​ចម្ងាយ ១២០០គីឡូម៉ែត្រឯណោះ៕

អត្ថបទ៖ សំភី

មតិយោបល់