- 2023-08-16 02:30:35
- ព័ត៌មាន
Mitsubishi នឹងផលិតរថយន្ត Hybrid នៅថៃ ដើមឆ្នាំក្រោយ ក្នុងនោះ Xpander នឹងក្លាយជាម៉ូឌែលមុនគេ
- 2023-08-16 02:30:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mitsubishi នឹងផលិតរថយន្ត Hybrid នៅថៃ ដើមឆ្នាំក្រោយ ក្នុងនោះ Xpander នឹងក្លាយជាម៉ូឌែលមុនគេ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Mitsubishi Motors នឹងចាប់ផ្តើមផលិតរថយន្តប្រភេទ Hybrid ក្នុងប្រទេសថៃ នៅដើមឆ្នាំ២០២៤ខាងមុខ ហើយនេះក៏ជាលើកដំបូងផងដែរ ដែល Mitsubishi ផលិតរថយន្តប្រភេទនេះ នៅក្រៅប្រទេសជប៉ុន។
ក្រុមហ៊ុន Mitsubishi ប្រចាំនៅថៃ នឹងផលិតរថយន្តម៉ូឌែល Xpander ប្រើម៉ាស៊ីន Hybrid មុនគេបង្អស់ ដែលម៉ូឌែលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងចំនួនលក់របស់ Mitsubishi។ លើសពីនេះ ក្រុមហ៊ុនក៏នឹងនាំយក Xpander Hybrid នេះ ទៅលក់នៅប្រទេសរីកចម្រើនថ្មីៗ អាស៊ីអាគ្នេយ៍ និងមជ្ឈឹមបូព៌ាផងដែរ។
តាមផែនការរបស់ក្រុមហ៊ុនជប៉ុនមួយនេះ គឺនឹងលក់រថយន្តប្រភេទ Hybrid ឱ្យបាន ៥០% នៅលើពិភពលោក ត្រឹមឆ្នាំ២០៣០ និងបញ្ឈប់ការលក់រថយន្តសាំងទាំងស្រុងនៅឆ្នាំ២០៣៥។ បច្ចុប្បន្ននេះ Mitsubishi កំពុងផលិតរថយន្តអគ្គិសនី និង Plug-in Hybrid ក្នុងប្រទេសជប៉ុន ចំណែករថយន្តសាំង និងម៉ាស៊ូត កំពុងផលិតនៅអាស៊ីអាគ្នយ៍ ដែលជាទីផ្សារដ៏សំខាន់។
គួររំលឹកថា កាលពីចុងខែកក្កដាកន្លងទៅ រថយន្ត Mitsubishi Triton 2024 ត្រូវបានប្រកាសចេញ និងដាក់លក់ក្នុងប្រទេសថៃមុនគេបង្អស់ដោយមានតម្លៃចាប់ពី ២ម៉ឺន ដល់ ៣ម៉ឺនដុល្លារ ខុសៗគ្នាទៅតាម option នីមួយៗ។ វាបានផ្លាស់ប្តូររូបរាងថ្មីជាលើកដំបូងក្នុងរយៈពេល ៩ឆ្នាំ។
រថយន្តនេះប្រើម៉ាស៊ីនម៉ាស៊ូត Hyper Power ចំណុះ ២,៤លីត្រ ដោយមកជាមួយជម្រើស៣ គឺទី១. ផលិតបានកម្លាំង ១៤៨សេះ និងកម្លាំងរមួល ៣៣០ញូតុនម៉ែត្រ។ ទី២. ផលិតបានកម្លាំង ១៨១សេះ និងកម្លាំងរមួល ៤៣០ញូតុនម៉ែត្រ និងទី៣ ផលិតបានកម្លាំង ២០១សេះ និងកម្លាំងរមួល ៤៧០ញូតុនម៉ែត្រ៕