- 2023-07-27 02:40:13
- ផលិតផលថ្មី
Mitsubishi Triton 2024 លក់នៅថៃតម្លៃចាប់ពី ២ម៉ឺនដុល្លារឡើងទៅ
- 2023-07-27 02:40:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mitsubishi Triton 2024 លក់នៅថៃតម្លៃចាប់ពី ២ម៉ឺនដុល្លារឡើងទៅ
ចន្លោះមិនឃើញ
រថយន្ត Mitsubishi Triton 2024 ត្រូវបានបង្ហាញចេញជាផ្លូវការហើយដោយបានផ្លាស់ប្តូររូបរាងថ្មីជាលើកដំបូងក្នុងរយៈពេល ៩ឆ្នាំ ដើម្បីអាចចូលប្រកួតប្រជែងជាមួយគូប្រជែងធំៗដូចជា Ford Ranger, Toyota Hilux និង Tacoma ជាដើម។
រថយន្តភីកអាប់ធុនកណ្តាលជំនាន់ទី៦នេះ ត្រូវបានឌីហ្សាញថ្មីទាំងផ្នែកខាងក្រៅ និងខាងក្នុង រួមជាមួយនឹងការអភិវឌ្ឍគ្រោងឆ្អឹងថ្មី សាក់ស៊ីថ្មី ប្រព័ន្ធបូមថ្មី និងម៉ាស៊ីនថ្មី ក្រោមទស្សន «Power for Adventure Suspension» ដែលផ្តោតទៅលើការបើកបរដោយរលូន លើគ្រប់ស្ថានភាពផ្លូវ។
រូបរាងរបស់វា នៅតែរក្សាអត្តសញ្ញាណការរចនាបែប Dynamic Shield ក្នុងនោះបំពាក់អំពូលបំភ្លឺពេលថ្ងៃ LED ចង្កៀងមុខជាប្រភេទ 3D ឯចង្កៀងក្រោយធ្វើជារាងអក្សរ T។ វាក៏មានបន្ថែម Spoiler ខាងក្រោយ ដើម្បីបើកបរទប់លំនឹងខ្យល់បានល្អ ហើយឈ្នាន់សងខាងក៏ធំជាងមុនផងដែរ។ ទន្ទឹមនឹងនេះ គ្រែដឹករបស់វាក៏ធំជាងមុន និងខ្ពស់ជាងមុនទៀតផង។
ចំណែកផ្នែកកាប៊ីន ត្រូវបានឌីហ្សាញក្រោម concept Horizontal Axis ដែលតុបតែងដោយ Material គុណភាពខ្ពស់។ វាមានកន្លែងដាក់កែវទឹកធំ២ និងប្រអប់ផ្ទុកមួយដែលអាចដាក់ដបទឹកដល់ទៅជាង ៤លីត្រ។ ក្រៅពីនេះ មានរន្ធសាកថ្មប្រភេទ USB-A និង USB-C និងបន្ទះសាកថ្មឥតខ្សែផងដែរ។
Mitsubishi Triton 2024 មកជាមួយម៉ូដបើកបរចំនួន៧ឯណោះ សម្រាប់បើកបរលើផ្លូវធម្មតា និងផ្លូវ off-road រួមមានដូចជា៖ Normal, Eco, Gravel, Snow, Mud, Sand និង Rock។
រថយន្តនេះប្រើម៉ាស៊ីនម៉ាស៊ូត Hyper Power ចំណុះ ២,៤លីត្រ ដោយមកជាមួយជម្រើស៣ គឺទី១. ផលិតបានកម្លាំង ១៤៨សេះ និងកម្លាំងរមួល ៣៣០ញូតុនម៉ែត្រ។ ទី២. ផលិតបានកម្លាំង ១៨១សេះ និងកម្លាំងរមួល ៤៣០ញូតុនម៉ែត្រ និងទី៣ ផលិតបានកម្លាំង ២០១សេះ និងកម្លាំងរមួល ៤៧០ញូតុនម៉ែត្រ។
រថយន្តនេះ ត្រូវបានដាក់លក់ក្នុងប្រទេសថៃមុនគេ ដោយមានតម្លៃចាប់ពី ២ម៉ឺន ដល់ ៣ម៉ឺនដុល្លារ ខុសៗគ្នាទៅតាម option នីមួយៗ៕