• 2023-07-20 06:19:25
  • ផលិតផលថ្មី

Honda ក៏ទើបបញ្ចេញរថយន្តធុនតូច​ថ្មីរបស់ខ្លួនដែរ ស្អាតទំនើប​ឡូយម្យ៉ាង​ តែមិនដឹងទៅរួចជាមួយ Toyota Wigo ឬអត់?

  • 2023-07-20 06:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ធុនតូច Honda Brio 2024 ត្រូវបាន​ប្រកាស​ចេញ​ជាផ្លូវការ​នៅក្នុងប្រទេស​ហ្វីលីពីនថ្មីៗនេះ ដែលផ្តោតជាសំខាន់លើអ្នកប្រើប្រាស់​ក្នុងក្រុងច្រើន ដែលវាមានតម្លៃជាង៤ម៉ឺនដុល្លារ​ក្នុងប្រទេស​នេះ (បើនាំចូល​មកកម្ពុជា​ តាមការសន្និដ្ឋាន អាចនឹងមាន​តម្លៃជាង ២ម៉ឺនដុល្លារ) ដែល​ជាគូប្រជែងថ្មីរបស់ Toyota Wigo 2024។

រថយន្តម៉ូឌែល​នេះ នៅតែមាន​វត្តមាន​ក្នុងទីផ្សារ​ហ្វីលីពីន បើទោះ​បីជា Honda ផ្អាកនៅ​តាម​ប្រទេស​ជាច្រើនក៏ដោយ។ បន្ថែមលើសនេះ រថយន្ត Honda Brio 2024 ក៏មកជាមួយរូបរាងថ្មី និងបំពាក់​បច្ចេកវិទ្យា​ទំនើប​ជាងមុនផងដែរ។

ផ្នែក​ខាងមុខ​ វា​បំពាក់​ចង្កៀង LED និង​អំពូល​បំភ្លឺពេលថ្ងៃជាប្រភេទ LED ជាមួយប៉ាណា​បែបសំណាញ់។ តែផ្នែក​ខាងក្រោយ​ ធ្វើរាង​ជាសាមញ្ញមិនមានអ្វី​គួរឱ្យកត់សម្គាល់​នោះទេ។

ចំណែក​ផ្នែក​ខាងក្នុង​វិញ វា​បំពាក់អេក្រង់​ថាច់ស្គ្រីន ៧អ៊ីញ ដែលអាចភ្ជាប់ជាមួយ Apple CarPlay និង​ Android Auto ព្រមទាំងមាន speaker ៦គ្រាប់ និង​រន្ធ USB មួយ​ផងដែរ។ ចំណែក​ប្រព័ន្ធ​សុវត្ថិភាពមាន ពោងសុវត្ថិភាព​២ ប្រព័ន្ធហ្វ្រាំង ABS និង EBD និង​ប្រព័ន្ធ G-CON។

រថយន្ត Honda Brio 2024 ប្រើម៉ាស៊ីនសាំង i-VTEC ចំណុះ ១,២លីត្រ ផលិតបាន​កម្លាំង ៩០សេះ និងកម្លាំង​រមួល ១១៩ញូតុនម៉ែត្រ ដំណើរការ​ជាមួយ​ប្រអប់លេខអូតូ CVT និង​មាន​ជម្រើស​ប្រអប់លេខដៃ ៥វគ្គ។ បើ​មើលទៅលើ​ម៉ាស៊ីនរបស់ Toyota Wigo 2024 វិញគឺមានចំណុះ ១,០លីត្រ ផលិតបានកម្លាំង ៦៧សេះ ដែលតម្លៃនៅកម្ពុជា ជាង ១ម៉ឺន ៩ពាន់ដុល្លារ៕

អត្ថបទ៖ សំភី

មតិយោបល់