• 2023-07-18 08:18:30
  • ផលិតផលថ្មី

ប្រើឡានក្នុងក្រុងច្រើន ចង់បានឡានស្រួលជិះ ស៊ីសាំងតិច អាចពិចារណា Honda City RS នេះបាន

  • 2023-07-18 08:18:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តប្រភេទ Sedan នៅតែមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ ពិសេសអ្នកឧស្សាហ៍បើកក្នុងក្រុងដែលមានការកកស្ទះច្រើន និងចង់បានការសន្សំសំចៃខ្ពស់។ ក្នុងនោះ រថយន្តស៊េរីថ្មីមួយរបស់ Honda គឺ Honda City RS ត្រូវបានឌីហ្សាញយ៉ាងស្រស់ស្អាត និងងាយស្រួលប្រើប្រាស់ទាំងក្នុងក្រុង និងក្រៅក្រុង ជាពិសេសគឺស៊ីសាំងតិច ប្រហែល ៥លីត្រ/១០០គីឡូម៉ែត្រ ជាមួយតម្លៃត្រឹមតែជាង ២ម៉ឺនដុល្លារប៉ុណ្ណោះ។

រថយន្ត Sedan ស៊េរីថ្មីនេះ បំពាក់ចង្កៀងមុខ LED រួមជាមួយបច្ចេកវិទ្យា Follow Me Home និងអំពូលកាត់អ័ព្ទ LED ភ្លឺច្បាស់ ព្រមទាំងប៉ាណាមុខឌីហ្សាញថ្មីបែបស្ព័រ មានបង្កប់ឡូហ្គូ RS។ ចំណែកយ៉ាន់កង់ជាប្រភេទអាលុយមីញ៉ូម រចនាបែបស្ព័រទំហំ ១៦អ៊ីញ កញ្ចក់ចំហៀងអមជាមួយអំពូលភ្លើងស៊ីញ៉ូ LED ហើយចង្កៀងក្រោយ LED ថ្មីបែបស្ព័រ និងមានកាមេរ៉ាក្រោយ ១គ្រាប់ផងដែរ។

Honda City RS មានប្រវែង ៤,៥ម៉ែត្រ ទទឹង ១,៧ម៉ែត្រ កម្ពស់ ១,៤ម៉ែត្រ ប្រវែងពីកង់មុខទៅកង់ក្រោយ ២,៥ម៉ែត្រ និងកម្ពស់ពីបាតទៅដី ១៣៤មម។ ថ្វីបើជារថយន្តខ្នាតតូចមែន តែផ្នែកក្នុងមិនចង្អៀតឡើយ ពោលគឺអ្នកមានកម្ពស់ ១,៨ម ក៏អាចអង្គុយដោយមិនទើសក្បាលដែរ។

ក្នុងផ្នែកកាប៊ីន រថយន្តនេះ បំពាក់កុងទ័រ ៧អ៊ីញ អេក្រង់កម្សាន្តថាច់ស្គ្រីន ៨អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto។ លើសពីនេះ កៅអីពូកស្បែកកាម្ញី រចនាបែបស្ព័រ ប្រអប់លេខអូតូ CVT 6 វគ្គអូតូ អាចប្រើជាលេខដៃបាន និងដៃចង្កូតអេឡិចត្រូនិច ស្រោបដោយស្បែក មាន Paddle Shift ថែមទៀតផង។ ទន្ទឹមនេះ វាក៏មានម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ ដែលជាចំណុចលេចធ្លោមួយលើសប្រភេទរថយន្តដូចគ្នាមួយចំនួនផងដែរ។

រថយន្ត Honda City RS ប្រើម៉ាស៊ីនសាំង ចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង ផលិតបានកម្លាំងខ្លាំងដល់ ១១៩សេះ និង កម្លាំងរមួល ១៤៥ញូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៦ វគ្គ និង ប៉ុង១ (FWD)។ វាមកជាមួយម៉ូដបើកបរ (Drive Mode) ចំនួន ៣ គឺ Normal សម្រាប់ការបើកបរធម្មតា, ECON សម្រាប់ការបើកបរបែបសន្សំសំចៃ & Sport សម្រាប់បង្កើនស្ទុះល្បឿន។

កាន់តែគួរឱ្យចាប់អារម្មណ៍នោះ រថយន្ត Honda City RS ស៊េរីថ្មី បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពជាច្រើន រួមមានដូចជា៖

  • ពោងសុវត្ថិភាព 8 គ្រាប់

  • ប្រព័ន្ធហ្វ្រាំង ABS និង ប្រព័ន្ធបែងចែកសម្ពាធហ្វ្រាំង EBD

  • គ្រោងឆ្អឹង G-CON ដែលមានសភាពរឹងមាំ និងធន់

  • ប្រព័ន្ធប្រាប់ដំណឹងទៅអ្នកខាងក្រោយ ពេលយើងចាប់ហ្វ្រាំងបន្ទាន់ Emergency Stop Signal (ESS)

  • ប្រព័ន្ធជំនួយហ្វ្រាំង ពេលឡើងចំណោត Hill Start Assist (HSA)

  • ប្រព័ន្ធទប់លំនឹង កុំឲ្យបត់ស្ទើរ ឬហួស Vehicle Stability Assist (VSA)

  • ប្រព័ន្ធបែងចែកហ្វ្រាំង និងទប់លំនឹងពេលបត់ Agile Handle Assist (AHA)

  • ប្រព័ន្ធកំណត់ល្បឿនថេរពេលបើកបរ Cruise Control System៕

សូមទស្សនាវីដេអូ Review ខាងក្រោមនេះ

អត្ថបទ៖ សំភី

មតិយោបល់