- 2023-07-18 02:56:37
- ព័ត៌មាន
ទិន្នន័យព័ត៍មានសម្ងាត់របស់ទាហានអាមេរិក និងផែនទីមូលដ្ឋានទ័ព បានបែកចេញទៅប្រទេសក្រៅ!
- 2023-07-18 02:56:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិន្នន័យព័ត៍មានសម្ងាត់របស់ទាហានអាមេរិក និងផែនទីមូលដ្ឋានទ័ព បានបែកចេញទៅប្រទេសក្រៅ!
ចន្លោះមិនឃើញ
សារអេឡិចត្រូនិច (emails) របស់ទាហានអាមេរិក បានច្រឡំផ្ញើទៅកាន់ប្រទេសម៉ាលី កាលពីពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយរបស់ BBC។
កាលពីពេលថ្មីៗនេះ សារអេឡិចត្រូនិចរាប់លានរបស់ទាហានអាមេរិក បានច្រឡំផ្ញើចូលទៅកាន់ server របស់ប្រទេសម៉ាលី។ នេះជាកំហុសបច្ចេកទេស ដែលអាចប៉ះពាល់ទៅដល់សន្តិសុខជាតិផងដែរ ដោយសារតែនៅក្នុងសារ emails ទាំងនោះមានទិន្នន័យព័ត៍មានសម្ងាត់របស់ទាហានអាមេរិក និង មន្រ្តីកំពូលៗ។ មន្ទីរបញ្ចកោណបាននិយាយថា ពួកគេនឹងថ្លែងបញ្ជាក់ដែលនាំឱ្យកើតមានបញ្ហាបែកធ្លាយព័ត៍មានសម្ងាត់អំពីកងទ័ពទៅកាន់ប្រទេសដទៃដោយសារការផ្ញើច្រឡំ សារអេឡិចត្រូនិច។
ក្រៅពីទិន្នន័យអំពីព័ត៍មានសម្ងាត់របស់យោធាអាមេរិក នៅក្នុងសារ emails ដែលច្រឡំផ្ញើទៅកាន់ប្រទេសម៉ាលី នៅក្នុងនោះមានទិន្នន័យសំខាន់ៗផ្សេងទៀតដូចជា ទិន្នន័យអំពីសុខភាព និងផែនទីមូលដ្ឋានទ័ពអាមេរិក។ របាយការណ៍អំពីហិរញ្ញវត្ថុ និង ឯកសារអំពីគម្រោងទស្សនកិច្ចរបស់មន្រ្តីកំពូលរបស់អាមេរិក ក៏មាននៅក្នុង សារអេឡិចត្រូនិចដែលច្រឡំផ្ញើទៅកាន់ប្រទេសម៉ាលី ដែរ៕