• 2023-07-14 03:53:30
  • ព័ត៌មាន

ក្រុមហ៊ុនកូរ៉េ Hyundai ប្រាប់ច្បាស់ៗថា មិនទម្លាក់​ថ្លៃរថយន្តខ្លួន ដើម្បី​ប្រជែង​ជាមួយរថយន្តចិននោះទេ

  • 2023-07-14 03:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះបី​ជា​រថយន្តចិន​បាន​កំពុងវ៉ៃលុកទីផ្សារ​ខ្លាំងក្លាដោយសារតម្លៃវា​ធូរថ្លៃយ៉ាងណាក៏ដោយ តែ​ក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai បាន​បញ្ជាក់​ច្បាស់ៗថា​ ខ្លួនមិនព្រម​ទម្លាក់តម្លៃ​រថយន្ត​ ដើម្បីប្រជែង​ជាមួយ​រថយន្តចិននោះទេ។

នៅក្នុងទីផ្សារ​ប្រទេស​អូស្ត្រាលី រថយន្ត​អគ្គិសនីតម្លៃទាប​បំផុត​ចំនួន៥ (តម្លៃក្រោម ៥ម៉ឺនដុល្លារ) គឺសុទ្ធតែ​ជាប្រេន​ចិន​ទាំង​អស់។ ជាមួយតម្លៃនេះ ក្រុមហ៊ុន Hyundai មិន​អាចបន្ទាប​តម្លៃ​បាន​ដល់កម្រិតនេះ​ឡើយ។

ក្នុង​សន្និសីទ​កាសែត​មួយកាលពីពេល​ពេលថ្មីៗនេះ លោក John Kett នាយក​ប្រតិបត្តិក្រុមហ៊ុន Hyundai ប្រចាំ​ប្រទេស​អូស្ត្រាលី បញ្ជាក់​ថា រថយន្តអគ្គិសនី​របស់​ខ្លួន Hyundai Kona Electric នឹង​ពិបាក​ប្រកួត​ប្រជែង​​តម្លៃ​ជាមួយ​រថយន្តអគ្គិសនី​មកពី​ប្រទេសចិន។ យ៉ាងណាក៏ដោយ Hyundai នៅ​តែមាន​ភាពខ្លាំងរបស់​ខ្លួន ដើម្បីទាក់ទាញ​អតិថិជន ពោលគឺ​នឹង​ស្វែងរក​វិធី​ផ្សេង​ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​រថយន្តចិន។

Hyundai នឹង​មិន​កាត់​បន្ថយតម្លៃ​រថយន្តអគ្គិសនី​នោះទេ ព្រោះនឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់ខ្សែចង្វាក់​ផលិតកម្ម និង​ប៉ះពាល់​ដល់​ស្ថិរភាពហិរញ្ញវត្ថុ។

សូម​ជម្រាប​ថា គិត​ពីខែមករា ដល់​ខែមេសា ឆ្នាំ​២០២៣ ការនាំចេញ​រថយន្ត​របស់ចិន បាន​កើនឡើង ៧៦% មាន​ចំនួន ១,៥លានគ្រឿង ពោលគឺឈរលេខ១ ក្នុងពិភពលោក ​វ៉ាដាច់​ជប៉ុន និងអាល្លឺម៉ង់៕

អត្ថបទ៖ សំភី

មតិយោបល់