• 2023-07-12 04:22:26
  • ព័ត៌មាន

ក្តៅឆេវ ដូចបាយពុះ! Elon Musk បបួល Mark Zuckerberg វាស់នាគរាជ នរណាមានទំហំធំ និង វែងជាង!

  • 2023-07-12 04:22:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Elon Musk កាលពីពេលថ្មីៗនេះ ទើបបោះពាក្យឱ្យលោក Mark Zuckerberg ថា កម្មវិធី Threads ជាកម្មវិធីចម្លងតាម Twitter។

ប៉ុន្តែស្រាប់តែប៉ុន្មានថ្ងៃមុននេះ លោក Elon Musk បានបបួលមេក្រុមហ៊ុន Meta លោក Mark Zuckerberg វាស់ទំហំលិង្គ នរណាធំនិងវែងជាង។ ម្ចាស់ក្រុមហ៊ុនឡាន Tesla រូបនេះ មិនបានបញ្ជាក់ពីមូលហេតុ ដែលនាំឱ្យលោកបង្ហោះសារបែបនេះទេ ហើយគេក៏មិនបានឃើញលោក Zuckerberg ឆ្លើយតបអំពីការបបួលវាស់លិង្ហ នេះដែរ។ នេះជារឿងដែលប្លែកមួយ ដែលគេមិននឹកស្មានថា ក្រៅពីប្រកួតប្រជែងលើកម្មវិធី App បណ្តាញសង្គម មហាសេដ្ឋី Elon Musk ថែមទាំងចង់ប្រកួតប្រជែងលើទំហំនៃអាវុធសំងាត់ ដែលជាកេរ្តិ៍ម៉ែ ចែកឱ្យនេះ ថែមទៀត។

គួរឱ្យដឹងថា នាពេលកន្លងមក លោក Elon Musk ធ្លាប់បានបបួលលោក Mark Zuckerberg ប្រកួតគ្នាដោយវ៉ៃដាក់ទ្រុង ហើយមេ Facebook ក៏បានតបវិញថា ប្រាប់ទីតាំងមក។ ប៉ុន្តែមកទល់ពេលនេះមិនទាន់មានការប្រកាសផ្លូវការណាមួយថា មហាសេដ្ឋីទាំង២នឹងឡើងប្រកួតគ្នានៅពេលណានោះទេ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Meta ទើបតែបញ្ចេញកម្មវិធីបណ្តាញសង្គមថ្មីមួយ គឺកម្មវិធី Threads ដើម្បីប្រជែងជាមួយ Twitter ដែលកម្មវិធីទាំង ២នេះ មាន platform ស្រដៀងគ្នា ហើយកម្មវិធី Threads មានអ្នកចុះឈ្មោះចូលប្រើប្រាស់ប្រមាណ ១០០លានគណនី ត្រឹមរយៈពេល ៥ថ្ងៃប៉ុណ្ណោះ៕

ប្រភព៖ Inquirer ប្រែសម្រួល ៖ សង្ហា

មតិយោបល់